កាមេរ៉ាគិតជាលុយ ២៣ ពាន់លានដុល្លារ ត្រូវបានទុកចោល នៅប្រទេសអង់គ្លេស

  • 2022-05-10 03:53:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមការស្រាវជ្រាវមួយរបស់ online platform MPB បានឲ្យដឹងថា ជាងពាក់កណ្តាលនៃក្មេងជំទង់កំពុងមានគ្រឿងឧបករណ៍អេឡិកត្រូនិក និងកាមេរ៉ាកាន់ក្នុងដៃ តែមិនដែលប្រើ និងមិនមានគំនិតចង់លក់ចេញឡើយ។ ការស្រាវជ្រាវនេះបានធ្វើឡើងនៅទីក្រុងឡុងប្រទេសអង់គ្លេស ប៉ុន្តែអ្នកស្រាវជ្រាវបានបញ្ជាក់ថា របបគំហើញនេះ ក៏ប្រហែលជាកើតឡើងនៅប្រទេសដទៃដែរ។

ជុំវិញរបាយការណ៍នេះ យើងអាចដឹងបានថា ជាង៨០ភាគរយនៃក្មេងជំទង់នៅទីនោះ មានឧបករណ៍អេឡិកត្រូនិក១ ដែលមិនដែលប្រើ ហើយក្នុងនោះ ជាង៦០ភាគរយ គឺមិនចង់លក់ចេញឡើយ ទោះបីជាមិនដែលប្រើក៏ដោយ។ ទន្ទឹមនឹងនោះរបាយការណ៍ក៏បានបញ្ជាក់ផងដែរថា គ្រឿងអេឡិកត្រូនិកទាំងនោះមានតម្លៃគិតជាមធ្យមគឺ ២៩៣អ៊ឺរ៉ូ(ប្រហែល៣០៩ដុល្លារ)។

ចុះប្រិយមិត្តវិញ តើមានគ្រឿងអេឡិកត្រូនិក និងកាមេរ៉ាដែលទុកចោលមិនដែលប្រើឬទេ? ហើយអ្នកទាំងអស់គ្នាធ្លាប់ចង់លក់ឬទេ? កុំភ្លេចប្រាប់ពួកយើងឲ្យដឹងផង៕

អត្ថបទ៖ Thea Sothun

អត្ថបទថ្មី