មកដឹងពីមូលហេតុ! ដំរីរោមក្រាស់ធំបំផុតនៅលើលោក ទម្ងន់ជាង៦តោន ស្លាប់ផុតពូជពីភពផែនដី

  • 2022-05-10 06:11:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អម្បូរសត្វដំរីវ៉ូលីម៉ាម៉ូស(Wolly Mammoth)អ្នកវិទ្យាសាស្ត្របញ្ជាក់ថាបានស្លាប់ផុតពូជទាំងអស់កាលពី១០,០០០ឆ្នាំមុន ដោយសារតែកត្តាពីរយ៉ាងគឺការបម្រែបម្រួលអាកាសធាតុធ្វើឲ្យវាមិនអាចរកចំណីបាន និងតាមរយ:ការដេញ ប្រមាញ់របស់មនុស្សនាសម័យនោះ។

អម្បូរដំរីដ៏ធំមួយនេះដំបូងឡើយបានធ្វើបន្លាស់ទីចេញពីទ្វីបអាហ្រ្វិកកាលពីប្រមាណ៣.៥លានឆ្នាំមុន ហើយត្រូវបានបន្តពូជនិងរីកសាយពាសពេញភាគខាងជើងនៃតំបន់អឺរ៉ាស៊ីEurasia ព្រមទាំងតំបន់ជាច្រើននៅអាមេរិកខាងជើង ហើយត្រូវបានគេជឿថាថាមានជាប់សែស្រឡាយជាប់យ៉ាងជិតស្និទ្ធទៅ នឹងសត្វដំរីដែលកំពុងរស់នៅសព្វថ្ងៃទូទាំងពិភពលោកនាពេលបច្ចុប្បន្ន។

សត្វដំរីវ៉ូល្លីម៉ាម៉ូស មានកម្ពស់ជាង៤ម៉ែត្រ និងទម្ងន់ជាង៦តោនឯណោះ ហើយដងខ្លួនរបស់វាគ្របដណ្តប់ដោយរោមក្រាស់ៗដើម្បីការពារភាពត្រជាក់ ហើយភ្លុកយ៉ាងកោងរបស់វាអាចមានប្រវែងរហូតដល់៥ម៉ែត្រ សម្រាប់ប្រយុទ្ធ និងជីកទឹកកក នៅក្នុងតំបន់ដែលវារស់នៅផងដែរ។

សូមជម្រាបថា បច្ចុប្បន្នភ្លុករបស់វាត្រូវបានគេតាមប្រមាញ់រក ដោយសារតម្លៃដ៏ថ្លៃមហាសាល និងភាពស្របច្បាប់នៃការទិញលក់ភ្លុករបស់សត្វប្រភេទនេះ ដោយមិន​ត្រូវ​បាន​គេ​ចាត់​បញ្ចូល​ជា​សត្វ​ត្រូវ​ការពារ​ដោយ​ច្បាប់​អន្តរជាតិ​នោះ​ទេ ដោយ​សារ​សត្វ​ប្រភេទ​នេះ​បាន​ផុត​ពូជ​ពី​ផែន​ដី​តាំង​ពី​១​ម៉ឺន​ឆ្នាំមុន​​មក​ម្លេះ។

ប្រភព៖ Wikipedia   ប្រែសម្រួលដោយ៖ សាន សុធារដ្ឋ