ស្តាយណាស់! តទៅ មនុស្សលោកអាចមើលសត្វ រមាសខ្មៅអាហ្វ្រិក តែតាមរូបភាពប៉ុណ្ណោះ!
- 2022-05-11 07:33:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្តាយណាស់! តទៅ មនុស្សលោកអាចមើលសត្វ រមាសខ្មៅអាហ្វ្រិក តែតាមរូបភាពប៉ុណ្ណោះ!
ចន្លោះមិនឃើញ
សត្វរមាសខ្មៅអាហ្រ្វិកខាងលិច( western black rhinoceros) ត្រូវបានគេរកឃើញមួយក្បាលចុងក្រោយ នៅក្នុងប្រទេសកាម៉ារ៉ូនកំឡុងឆ្នាំ២០០៦ និងត្រូវបានស្លាប់ផុតពូជនៅក្នុងឆ្នាំ២០១១ ដោយសារតែមិនអាចបន្តពូជទៀតបាន។
សត្វរមាសអាហ្រ្វិកមួយប្រភេទនេះ មានដងខ្លួនធំខ្លាំងណាស់ដោយមានបណ្តោយប្រវែងចន្លោះពី៣ទៅ៣.៨ម៉ែត្រ និងទម្ងន់វិញចាប់ពី៨០០ទៅ១,៣០០គីឡូក្រាម ឯណោះ នៅពេលដែលធំពេញវ័យ ។ចំណែកកុយរបស់វាមានចំនួន២ ដោយកុយខាងក្រោមមានប្រវែងប្រមាណ ១.៣ម៉ែត្រ និងកុយមួយទៀតប្រវែងចន្លោះ២ទៅ៥៥សង់ទីម៉ែត្រ នៅខាងលើកុយដែលមានប្រវែងវែង មានសមត្ថភាពការពារនិងវាយប្រហារ ពីសត្រូវ។
សូមជម្រាបថា សម្រាប់មូលហេតុនៃការផុតពូជនោះគឺ ដោយសារតែការប្រមាញ់របស់មនុស្សដោយខុសច្បាស់ ដោយគេជឿថា កុយរបស់សត្វរមាសអាចយកមកធ្វើជាថ្នាំព្យាបាលជំងឺយ៉ាងមានប្រសិទ្ធិភាពបំផុត និងត្រូវបានជនខិលខូចលួចសម្លាប់យកទៅលក់ស្ទើរពាសពេញពិភពលោក។ក្រោយមកក្រុមជួយសង្គ្រោះសត្វព្រៃបានព្យាយាម ការពារនិងអភិរក្សសត្វ សត្វរមាសខ្មៅនេះដែរ ប៉ុន្តែគ្រប់យ៉ាងត្រូវបានហួសពេលអស់ ព្រោះតែនៅសល់ចំនួនតិចតួចបំផុត មិនអាចបង្កាត់និងបន្តពូជបានដោយប្រាស់ប្រាស់រយ:ពេលយូរ រហូតស្ងាត់វត្តមានតាំងពីឆ្នាំ២០១១មក៕