Elon Musk នឹងបើកអាខោន ដូណាល់ ត្រាំ ឡើងវិញ ក្រោយទិញយក Twitter

  • 2022-05-11 07:13:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Elon Musk ក្រោយទិញយក Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ និងត្រៀមឡើងកាន់តំណែងបណ្ដោះអាសន្នក្រុមហ៊ុននេះ មហាសេដ្ឋីរូបនេះបាននិយាយថា លោកនឹងលុបចោលការបិទគណនីរបស់ អតីតប្រធានាធិបតីអាមេរិច លោក ដូណាល់ ត្រាំ។

នេះបើយោងទៅតាមសារព័ត៌មាន Financial Times។

ក្រៅពីនេះ Elon Musk បានបន្ថែមថា ការបិទគណនី លោក ត្រាំ ក្នុងឆ្នាំ២០២១ ជាកំហុសមួយ ព្រោះវាធ្វើឱ្យអាមេរិកបែកបាក់គ្នា និងមិនគោរពសំឡេងរបស់អ្នកដទៃ។ លើសពីនេះ ការហាមប្រាមដដែលគ្រាន់តែកាត់បន្ថយការជឿទុកចិត្តរបស់អ្នកប្រើប្រាស់ក្នុង Twitter ប៉ុណ្ណោះ។

ហើយការហាមប្រាមនេះ មិនបានបញ្ឈប់ការយល់ឃើញរបស់អតីតប្រធានាធិបតីអាមេរិកនោះទេ។ ផ្ទុយទៅវិញ ជំរុញឱ្យលោកទៅបង្កើតបណ្ដាញសង្គមថ្មី Truth Social ទៅវិញ។

យ៉ាងណាក៏ដោយ Elon Musk មិនទាន់ក្លាយជា CEO Twitter នៅឡើយទេ ការលើកឡើងរបស់គាត់ខាងលើមិនទាន់មានការសម្រេចអ្វីនៅឡើយទេ ហើយសមីខ្លួនគាត់ក៏បានបញ្ជាក់ដែរថា គាត់មិនទាន់ក្លាយជាម្ចាស់ក្រុមហ៊ុននេះនៅឡើយទេ៕

ប្រភព៖ Zing   ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី