Di Mariaថា​ អនាគត​របស់​គេ​ចាកចេញ​ឬ​នៅ​បន្ត​គឺ​ស្ថិត​លើ​ PSG

  • 2022-05-11 13:06:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Angel Di Maria បាន​និយាយ​ទៅ​កាន់​ UrbanaPlayFMថា​ អនាគត​របស់​គេ​នៅ​ក្លឹប​ Paris Saint Germain ចាកចេញ​ឬ​នៅ​បន្ត​គឺ​ស្ថិត​លើ​តែ​ខាង​ក្លឹប​ហ្នឹង​ឯង​។

Di Maria បាន​និយាយ​ថា​៖" កុងត្រា​របស់​ខ្ញុំ​នឹង​បញ្ចប់​នៅ​មិថុនា​ខាង​មុខ​នេះ​ហើយ​។ ខ្ញុំ​មិន​ទាន់​ដឹង​ទេ​ថា​ ខាង​ក្លឹប​ចង់​ឲ្យ​រឿង​ហ្នឹង​កើត​ឡើង​ឬ​ក៏​យ៉ាង​ណា​ "។

ខ្សែ​បម្រើ​រូប​នេះ​ថា​៖" និយាយ​ទៅ​មាន​ជម្រើស​នៅ​បន្ត​មួយ​រដូវ​កាល​ទៀត​ដែរ​ តែ​នៅ​កំពុង​ចាំ​មើល​ថា​ PSG នឹង​បើក​លក្ខខណ្ឌ​មួយ​ហ្នឹង​ឬ​អត់​។ ប្រសិន​ជា​អត់​ទេ​ ខ្ញុំ​នឹង​ទៅ​រក​ឱកាស​ទៅ​លេង​ក្លឹប​ផ្សេង​នៅ​ក្នុង​អឺរ៉ុប​នេះ​ឯង​ "។

ក្នុង​ឆ្នាំ​នេះ​ Di Maria មាន​វ័យ​៣៤ឆ្នាំ​ហើយ​ ដោយ​ក្នុង​រដូវកាល​នេះ​បាន​ចូល​លេង​ឲ្យ​ PSG បាន​ ២៩ប្រកួត​ និង​ស៊ុត​ចូល​ ៣គ្រាប់​៕

អត្ថបទ៖ ហ៊ីម រស្មី