កុមារភាពដ៏លំបាកមិនគួរឱ្យជឿរបស់ Ji Chang Wook ភាគតិចណាស់មានអ្នកដឹង

  • 2022-05-12 09:29:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតណាស់មហាជនធ្លាប់តែបានឃើញពីភាពជោគជ័យរបស់តារាសម្ដែងឆ្នើមកូរ៉េខាងត្បូង Ji Chang Wook តាមរយៈកេរ្ដិ៍ឈ្មោះល្បីល្បាញក្នុងភាពយន្ដល្បីៗជាច្រើន ប៉ុន្តែមានមិនច្រើននាក់ទេបានដឹងពីជីវិតអតីតកាល ដ៏លំបាករបស់តារាសម្ដែងរូបនេះ។

Ji Chang Wook បានបាត់បង់ឪពុករបស់លោក តាំងកាលពីនៅក្មេង។ លោកបានជួបប្រទះនឹងកុមារភាពដ៏លំបាកមួយនៅពេលដែលលោកខ្វះថវិកា របស់ប្រើប្រាស់ អាហារ ជាពិសេសខ្វះការស្រឡាញ់ពីឪពុក

Ji Chang Wook មានបទសម្ភាសន៍ជាមួយ Hankyung អំពីតួនាទីចុងក្រោយ របស់គាត់នៅក្នុងរឿង ភាគទូរទស្សន៍ Anna Sumanara ។ តារាសម្តែងរូបនេះបាននិយាយថា តួអង្គ Yun Ai (Choi Sung Eun) ក្នុងខ្សែភាពយន្តមានស្ថានភាពលំបាកដូចកាលពីកុមារភាពរបស់គាត់ពីមុនមក។

អំឡុងពេលផ្ដល់បទសម្ភាស Ji Chang Wook មិនលាក់លៀមច្រើនតារារូបនេះរៀបរាប់ថាលោកជាក្មេងខ្វះភាពកក់ក្ដៅតាំងពីនីកុមារភាពមកម្ល៉េះ Ji Chang Wook រស់នៅតែពីរនាក់ម្ដាយ ហើយដោយសារតែក្ដីស្រលាញ់ ផ្ដល់កម្លាំងចិត្ត និងមើលថែពីម្ដាយ Ji Chang Wook បានឆ្លងផុត និងតស៊ូរហូត ជោគជ័យដូចសព្វថ្ងៃ។

Ji Chang Wook៖ “ឪពុកខ្ញុំបានទទួលមរណៈភាពកាលពីខ្ញុំនៅក្មេង ម្តាយរបស់ខ្ញុំចិញ្ចឹមខ្ញុំតែម្នាក់ឯង ឆ្លងកាត់ទុក្ខសោក និងការបាត់បង់ ទើបខ្ញុំដឹងថាការពិតវាមិនងាយស្រួលទេ មានពេលខ្លះដែលខ្ញុំលំបាក ដោយសារលុយ។ នឹកឃើញពីកុមារភាពរបស់ខ្ញុំ ខ្ញុំតែងតែមានអារម្មណ៍ថាខ្វះខាត។ ប៉ុន្តែអរគុណចំពោះក្តីស្រឡាញ់របស់ម្តាយខ្ញុំ វាបានជួយខ្ញុំឱ្យឆ្លងផុតគ្រាលំបាកបំផុត»។

Ji Chang Wook បាននិយាយថា ពេលធំឡើង ក្រៅពីការលំបាកដោយសារខ្វះលុយ ក៏ប្រឈមនឹង សម្ពាធ ភាពតានតឹងក្នុងការសិក្សា និងការងារផងដែរ។

តារាប្រុសរូបនេះបានបន្តថាមុនពេលមិនទាន់ ជោគជ័យដូចសព្វថ្ងៃលោកតែងតែពឹងផ្អែកលើម្ដាយទាំងស្រុង ប៉ុន្តែសម្រាប់បបច្ចុប្បន្ននេះ Ji Chang Wook បានសម្រេចបំណងឱ្យ អ្នកម្ដាយ បានសម្រាករស់នៅសុខស្រួល។ Ji Chang Wook សង្កត់ ធ្ងន់ថាលោកតែងតែព្យាយាមគ្រប់បែបយ៉ាងអស់ពីសមត្ថភាព ក្នុងនាមជាកូនប្រុស ដើម្បីឱ្យម្ដាយលោក បានសម្រាក៕

ប្រភព៖ news.zing.vn   ប្រែសម្រួល៖ Kesor

អត្ថបទថ្មី