Ronaldo ឈ្នះពានកីឡាករឆ្នើម PL ប្រចាំខែមេសា
- 2022-05-12 11:34:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo ឈ្នះពានកីឡាករឆ្នើម PL ប្រចាំខែមេសា
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Cristiano Ronaldo ឈ្នះពានកីឡាករឆ្នើម Premier League ប្រចាំខែមេសា ក្នុងថ្ងៃនេះ។
កាលពីខែមេសា ឆ្នាំ២០២២កន្លងទៅនេះ Ronaldo ចូលលេងឲ្យ Man Utd ក្នុងក្របខ័ណ្ឌលីគកំពូលអង់គ្លេសនេះបាន ៦ប្រកួត ដោយស៊ុតចូល៥គ្រាប់។
ក្នុងចំណោម៥គ្រាប់នោះ ៣គ្រាប់ ស៊ុតចូលក្នុងប្រកួតតទល់នឹងក្លឹប Nowich City ក្នុងលទ្ធផលឈ្នះ ៣-២ ស៊ុតចូល១គ្រាប់ទៀតក្នុងប្រកួតចាញ់នឹង Arsneal ក្នុងលទ្ធផល ៣-១ និងរកបាន១គ្រាប់ទៀតក្នុងប្រកួតស្មើនឹងក្លឹប Chelsea ក្នុងលទ្ធផល ១-១។
ក្នុងរដូវកាលនេះ Ronaldo ឈ្នះពានកីឡាករឆ្នើម PL នេះជាលើកទី២ហើយ ដោយលើកទី១ ឈ្នះក្នុងខែកញ្ញា ឆ្នាំ២០២១។ យ៉ាងណាបើរាប់សរុបចាប់តាំងពី ខ្សែប្រយុទ្ធនេះមកលេងឲ្យ Man Utd ជាលើកដំបូង រហូតមកដល់លើកទី២នេះ នេះជាលើកទី៦ដែលឈ្នះពានកីឡាករឆ្នើមរបស់ PL ចំពោះគេ៕