អត់ចាំលេខទូរសព្ទ! អត់ដឹងស៊ីមលេខប៉ុន្មាន? នេះជារបៀបឆែកលេខគ្រប់ប្រព័ន្ធ

  • 2022-05-13 03:57:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលចង់ដឹងថាស្មាតហ្វូនមួយប្រើលេខទូរសព្ទប៉ុន្មាន អ្នកអាចពិបាកចាំ ដោយចុចសញ្ញាផ្កាយ លេខ ឬទ្រុងជ្រូក ហើយចំពោះក្រុមហ៊ុនលេខទូរសព្ទខុសៗគ្នាទៀត ក៏ចុចលេខខុសគ្នាដែរ។ ដូចនេះ អ្នកអាចស្វែងរកលេខទូរសព្ទបានលឿន តាមវិធីនេះបាន ទាំងលើ iOS និង Android។

របៀបស្វែងរកលេខទូរសព្ទលើ iOS

  • បើកកម្មវិធីខល Phone > Contacts
  • ចុចលើ Contacts ឈ្មោះរបស់អ្នក > Phone នឹងឃើញលេខទូរសព្ទកំពុងប្រើ ដែលឧបករណ៍បានចាប់យក

របៀបស្វែងរកលេខទូរសព្ទលើ Android

  • បើកកម្មវិធី Settings > About Phone
  • ត្រង់ចំណុច Phone number នឹងឃើញលេខទូរសព្ទកំពុងប្រើ ដែលឧបករណ៍បានចាប់យក

យ៉ាងណា បើសិនជាអ្នកចង់ ស្វែងរកលេខទូរសព្ទតាមរបៀបចុចលេខ វិញ អាចសាកបាន តាមលេខខាងក្រោមនេះ៖

  • សម្រាប់ប្រព័ន្ធទូទៅ > ចុច *99#
  • Smart > ចុច *887# ឬ *400#
  • Cellcard > ចុច 877 ឬ *3#
  • Metfone > ចុច 88# ឬ 99#

អត្ថបទ៖ កុសល