ពិតទេ បុរសកៀកកើយនឹង ទូច ស្រីលក្ខណ៍ ជាមិត្តប្រុសថ្មី ក្រោយលែងលះប្ដីបរទេស?

  • 2022-05-13 07:36:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេម៉ាយចាយរាង ទូច ស្រីលក្ខណ៍ កំពុងតែសាងភាពផ្អែមល្ហែមជាថ្មី និងបុរសប្លែកមុខម្នាក់ ក្រោយលែងលះជាមួយស្វាមីបរទេស ដែលមហាជនដាក់សង្ស័យថាជាអ្នកស្អំបេះដូងថ្មី។

មហាជនភ្ញាក់ព្រឺតបន្ទាប់ពីតារាម៉ូដែល និងជាតារាចម្រៀង ទូច ស្រីលក្ខណ៍ បានបង្ហោះរូបភាពស្អិតល្មួតជាមួយបុរសម្នាក់នៅលើបណ្ដាញសង្គម Instagram។ ដោយរូបភាពនោះបង្ហាញពីសកម្មភាព អង្គុយក្នុងឡានតែពីរនាក់ ព្រមទាំងភ្ជាប់ពាក្យមួយឃ្លាថាបុរសម្នាក់នេះជាមិត្តប្រុសថ្មីរបស់នាងបន្ទាប់ ពីគ្រួសារបែកបាក់ជាមួយស្វាមីបរទេស បន្សល់ដំណក់ឈាមកូនប្រុសម្នាក់។

ទូច ស្រីលក្ខ៖ “With my Honey”។

ចំពោះរឿងរ៉ាវស្នេហាអ្នកស្អំបេះដូងថ្មីរបស់តារារូបនេះ នៅមិនទាន់មានចម្លើយពិតប្រាកដពីសាមីខ្លួន នៅឡើយទេ ថាតើរូបភាពស្និទ្ធស្នាល និងពាក្យមួយឃ្លា ជាការពិត ឬគ្រាន់តែជាការបង្ហោះក្នុងន័យ លេងសើចជាមួយមនុស្សស្គាល់គ្នា ខណៈក្រុមការងារ Sabay កំពុងរងការឆ្លើយតបពីតារាស្រីរូបនេះ៕

អត្ថបទ៖ Kesor

អត្ថបទថ្មី