លី ម៉ារីណា ប្រកាសក្ដែងៗ ត្រូវអតីតប្ដីលួចទ្រព្យសម្បត្តិ រត់បាត់ស្រមោល

  • 2022-05-13 10:32:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុននេះបន្តិចគណនីហ្វេសប៊ុកផ្លូវការរបស់តារាសម្ដែងជើងចាស់ លី ម៉ារីណា ប្រកាសក្ដែងៗ ត្រូវអតីត ស្វាមីលួចយកទ្រព្យសម្បត្តិ គ្រឿងអលង្ការ និងលុយមួយចំនួនរត់បាត់ស្រមោល

មហាជនមានការភ្ញាក់ផ្អើលយ៉ាងបន្ទាប់ពីទទួលបានដំណឹងនេះ ព្រោះកន្លងមហាជនធ្លាប់បានលើក ឡើងថាគ្រួសារតារារូបនេះលែងលះគ្នា ដោយសន្តិវិធី គ្មានបញ្ហាជម្លោះជេរផ្អើលលើបណ្ដាញសង្គម ស្រាប់តែភ្ញាក់ព្រឺត មុននេះ លី ម៉ារីណា ស្រែកក្ដែងៗលើហ្វេសប៊ុកថា អតីតប្ដីរូបនេះ បានលួចទ្រព្យ សម្បត្តិរបស់រត់គេចខ្លួនបាត់។

លុយកាក់ និងគ្រឿងអលង្ការដែលប្ដីលួចទៅ សុទ្ធតែជាកម្លាំងញើសឈាមតារាស្រីម្នាក់នេះខំប្រឹងរកស៊ី និងធ្វើការងារសិល្បៈ បានមកតែម្នាក់ឯង ហើយទ្រព្យទាំងនេះនាងត្រូវទុកចិញ្ចឹមកូន។

តារារូបនេះ ទម្លាយថាកន្លងមកអតីតស្វាមីនាងមិនដែលចិញ្ចឹម ឬផ្ដល់លុយផ្គត់ផ្គង់គ្រួសារឡើយ ហើយបន្ទាប់ពី លែងលះគ្នារួច នាងក៏មិនដែលបញ្ចេញរឿងអាស្រូវ ឬជេរឈ្លោះនោះទេ គឺដោយសារតែចង់ទុកមុខ រាប់អានគ្នា ជាពិសេសគឺកូន។ លី ម៉ារីណា សង្កត់ធ្ងន់ថា អតីតស្វាមីនាងបានលួចយកទៅយូរថ្ងៃហើយ ប៉ុន្តែនាងបានទុកឱកាសឱ្យ។

លី ម៉ារីណា ៖ “នាងខ្ងុំសូមប្រកាស់ស្វែងរកលោកសាត ចាន់ថន ដែលបានលួចយកទ្រព្យសម្បត្តិគ្រឿង អលង្ការរបស់ខ្ងុំ នឹងលុយមួយចំនួនយកទៅហើយគេចខ្លួនបាត់ សូមលោកមេត្តាយកមកអោយខ្ងុំវិញផង ព្រោះខ្ងុំទុកពលអោយលោកច្រើនថ្ងៃហើយ ទ្រព្យសម្បត្តិនឹងលុយជាកំលាំងញើសឈាមខ្ងុំ លោកមិន គួរធ្វើគំរូរមិនល្អចឹងបន្សល់ដល់កូនទេ”។

តារាស្រីរូបនេះក៏បានធ្វើការអំពាវនាវដល់មិត្តសិល្បៈ ក៏ដូចជាមហាជនគ្រប់រូបជួយចែករំលែកបន្ត ដើម្បី ស្វែងរកអតីតស្វាមី ចូលខ្លួនដោះស្រាយ និងប្រគល់ទ្រព្យសម្បត្តិទាំងនោះមកវិញ៕

អត្ថបទ៖ Kesor