មិនត្រឹម iPhone ទេនឹងបត់ទៅរន្ធ USB-C ប៉ុន្ដែសម្ភារៈសំខាន់ៗផ្សេងទៀតរបស់ Apple នឹងបត់តាមដូចគ្នា

  • 2022-05-17 09:04:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយព្យាករណ៍ថា iPhone 15 ឬ iPhone ២០២៣ នឹងប្ដូរទៅរន្ធសាក USB-C លោក Ming-Chi Kuo លើកឡើងបន្ថែមថា AirPods, Magic Keyboard/Trackpad/Mouse, MagSafe Battery នឹងអាប់ឌែតទៅប្រើរន្ធសាកថ្មី USB-C ផងដែរ។

ទាក់ទងនឹងពាក្យចចាមអារ៉ាមកន្លងមក ដែលថា iPhone ជំនាន់ថ្មីនឹងមិនប្រើរន្ធសោះនោះ លោក Kuo បានអះអាងថា ការដែល iPhone នឹងមិនប្រើរន្ធសាក ក៏ព្រោះតែវាអាចមានបញ្ហា ត្បិតអីបច្ចេកវិទ្យាសាកថ្មដោយមិនប្រើខ្សែនៅមានកម្រិត និងប្រព័ទ្ធជុំវិញការប្រើ MagSafe ហាក់នៅក្មេងខ្ចីនៅឡើយ។

ជុំវិញការប្ដូរទៅប្រើរន្ធ USB-C នេះ គេមើលឃើញថា ព្រោះតែ Apple រងសម្ពាធពីច្បាប់ថ្មីរបស់ សហភាពអឺរ៉ុប ដែលបានចែងថា ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកទាំងអស់ ដែលលក់ឧបករណ៍នៅអឺរ៉ុប ដូចជាទូរសព្ទថ្មីទាំងអស់ ថេប្លេត កុំព្យូទ័រយួរដៃ កាមេរ៉ាឌីជីថល កាសស្តាប់ត្រចៀក ឧបករណ៍វីដេអូហ្គេម និងឧបករណ៍បំពងសំឡេង ចាំបាច់ត្រូវប្រើរន្ធ USB-C។

គេគួរដឹងថា រន្ធ Lightning ត្រូវបាន Apple ប្រើដំបូងតាំងពី iPhone 5 មកម៉្លេះ។ ប៉ុន្ដែយ៉ាងណា iPad Pro របស់ក្រុមហ៊ុននេះ ក៏ចាប់ផ្ដើមបំពាក់រន្ធ USB-C ផងដែរ នៅក្នុង ឆ្នាំ២០១៨។ ហើយការប្ដូរទៅប្រើ រន្ធសាក USB-C នឹងធ្វើអោយល្បឿនផ្ទេរទិន្នន័យនៅលើ iPhone ប្រសើរឡើង និងបង្កើនល្បឿននៃការសាកថ្មផងដែរ៕

ប្រភព៖ Twitter   ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី