មើលសិនមុនបន្ទោស! បំណងនៃការ Live លក់របស់ ដួង ម៉ានិច គឺដើម្បីជួយ ធារិកា ទាំងស្រុង មិនមែនគិតខ្លួនឯងទេ

  • 2022-05-18 03:30:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពីយប់មិញ ក្រោយទទួល​ដំណឹង​ថា​ ឪពុកម្ដាយរបស់ សុវត្ថិឌី ធារិកា បាន​ទទួល​មរណភាព​ ដោយសារគ្រោះថ្នាក់​ក្រឡាប់ឡាន នៅស្រុក ឆែប ខេត្តព្រះវិហារ កញ្ញា ដួង ម៉ានិច ដែល​ត្រូវជា​មិត្តរួមអាជីពសិល្បៈ និងជាបងស្រីល្អរបស់​ ធារិកា ម្នាក់ដែរ បាន​ Live លក់ផលិតផលរបស់ខ្លួន ដោយក្នុងបំណងយកលុយដែលបាន​ពីការលក់ យកទៅជួយប្អូន។

ជាក់ស្ដែង ទង្វើរបស់នាង ពិតជាធ្វើឲ្យមហាជន​មួយចំនួន កោតសរសើរ និងជួយទិញជា​បន្តបន្ទាប់ ស្របពេលអ្នក​ប្រើបណ្ដាញសង្គម​មួយចំនួន​ទៀត រិះគន់យ៉ាងចាស់ដៃ ថា​មិនសមណា​នាង​ឆ្លៀត Live លក់ ទាំង​ក្នុងពេល​វេលា​បែប​នេះ ដោយសារពួកគេ​គិតថា នាង​គិតប្រយោជន៍ខ្លួន​ឯង។

ទោះជាយ៉ាងណា ម៉ានិច ដែលជា​សាមីខ្លួន​ផ្ទាល់ បាន​បកស្រាយថា អ្វី​ដែល​ខ្លួន​ធ្វើនេះ​មិនមែនឆ្លៀតឱកាស ប្រឹងទាញ​ប្រយោជន៍សម្រាប់ខ្លួនឯងឡើយ ហើយកេរ្ត៍ឈ្មោះនាង ដែលលក់លើទីផ្សារមានរយៈពេល ២ឆ្នាំហើយ ហេតុអីនាងត្រូវធ្វើរឿងបែបនេះនោះ? ជាការពិត បើនាង​និងក្រុមការាងារ ជូនលុយផ្ទាល់ខ្លួន គឺ​មាន​តែក្នុង​កម្រិតតិចតួច ត្រឹម ១០០ ឬ២០០ដុល្លារ ឬលើសនេះបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែបើ Live លក់ ទោះបីខាតយ៉ាងណា ក៏នាង​មិនខ្វល់ ព្រោះយ៉ាងហោចណាស់ នាង​អាច​ទទួលថវិកាបន្ថែម ដើម្បីយកទៅជួយបុណ្យ។

មួយវិញទៀត សូម្បី ខោអាវ ក៏នាង​មិនទាន់បាន ផ្លាស់ដែរ មានន័យថា គ្រាន់តែដឹងថាសពមកដល់វត្តភ្លាម នាងប្រញាប់បិទ Live លក់​ ហើយធ្វើដំណើរមក​ទីតាំងបុណ្យភ្លាមតេម្ដង។ ជាមួយគ្នានោះ សង្កេតឃើញថា ម៉ានិច តែងនៅជិត និងឱបក្រសោប ធារិកា តាំងពីគ្រាផង បញ្ចុកអាហារទ្រាប់ក្រពះឲ្យផង។ កាយវិការនេះ បង្ហាញ​ច្បាស់ពេកទៅហើយ ថា​នាង​បារម្ភ និង​អាណិតប្អូន​ស្រីម្នាក់នេះ​កម្រិតណា ក្នុងពេល​បាត់បង់មនុស្សជា​ទីស្រឡាញ់ដល់ទៅ ២ នាក់បែប​នេះ។

សម្រាប់ពិធីបូជាសពវិញ តាមការបញ្ជាក់​ពីម្ចាស់ដើមបុណ្យ គឺ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី១៩ ខែឧសភា នៅវត្ដសង្ក្រានតាព្រហ្មស្ទឹងមានជ័យ នៅម៉ោង ៤រសៀល៕