ក្លើគេល្អណាស់លោកអើយ! G-Dragon ជូនពរថ្ងៃកំណើត Taeyang ជាមួយសារដ៏មានន័យ

  • 2022-05-18 05:22:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃទី១៨ ខែឧសភា គឺជាថ្ងៃខួបកំណើតរបស់​ Taeyang (BIGBANG) ហើយជាការអបអរ G-Dragon ក៏បាន​បង្ហោះវីដេអូយ៉ាងកម្រមួយនៅលើ Instagram ផ្ទាល់ខ្លួន​របស់លោក។

មេក្រុម BIGBANG រូបនេះ​ បាន​បង្ហាញ​ឃ្លីបវីដេអូ របស់លោកជាមួយនឹង​ Taeyang អមជាមួយនឹង​ Caption៖ «សូមចម្រុងចម្រើន មិត្តយើងស្គាល់យើង ក្នុងគ្រាលំបាក យើងស្គាល់មិត្តយើង #HBDYB»

ការបង្ហាញ​ពេល​នេះ បាន​ធ្វើឲ្យអ្នកគាំទ្រ​រីករាយ​ជាខ្លាំង ព្រោះ​ពួកគេ​បាន​ឃើញកាយវិការស្និទ្ធស្នាលថ្មីមួយទៀតរបស់ មិត្តម៉ឺនឆ្នាំមួយគូនេះ។

Taeyang ត្រូវ​បាន​គេ​ស្គាល់ច្បាស់​ថា​ជា មិត្តភ័ក្តិរបស់ G-Dragon តាំងពីក្មេង​ ហើយក៏ជាមិត្តស្និទ្ធស្នាលគ្នាបំផុតទាំងក្នុង​ និងក្រៅសិល្បៈ។ អ្នកទាំង ២ បាន​ស្គាល់គ្នា​ដំបូង​តាំង​ពីអាយុ ១៣ឆ្នាំ ពោលគឺតាំងពីពេល​ដែលពួកគេចូលជាអ្នកហ្វឹកហាត់របស់ YG។ ពេល​ចេញមុខជា​ក្រុម K-Pop (BIGBANG) Taeyang និង G-Dragon បាន​សហការគ្នាជាមួយនឹង​ សមាជិក ៣រូបទៀត (T.O.P, Daesung និង Seungri) អង្រួនវិស័យនេះ​ខ្លាំង​មិនធម្មតាឡើយ៕

ប្រភព៖ Koreaboo   អត្ថបទ៖ ធារី

អត្ថបទពេញនិយម