ប្រទេសឡាវកំពុងប្រឈមការខ្វះប្រេងឥន្ធនៈ និងផ្ទុះភាពភ័យស្លន់ស្លោក្នុងការទិញប្រេងទុក

  • 2022-05-23 07:52:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅក្នុងប្រទេសនេះអាចប្រឈមនឹង កង្វះខាត ធ្វើឲ្យរដ្ឋាភិបាលបានបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីដោះស្រាយការឡើងថ្លៃប្រេងឥន្ធនៈ និងការភ័យស្លន់ស្លោក្នុងការទិញប្រេងទុក។

​អ្នកប្រើប្រាស់ត្រូវតម្រង់ជួរជាច្រើនម៉ោងដើម្បីទិញប្រេងឥន្ធនៈស្តុកទុក ខណៈដែលស្ថានីយ៍ប្រេងឥន្ធនៈជាច្រើនត្រូវបានបិទកាលពីសប្តាហ៍មុន។ ប្រទេសឡាវពឹងផ្អែកភាគច្រើនទៅលើការនាំចូលប្រេងឥន្ធនៈពីប្រទេសថៃដែលជាប្រទេសជិតខាង។

កាសែត Vientiane Times បាននិយាយថា រូបិយប័ណ្ណគីបបានធ្លាក់ចុះ អតិផរណាខ្ពស់ និងទីផ្សារប្រេងពិភពលោកដែលមិនស្ថិតស្ថេរ កំពុងធ្វើឱ្យអ្នកនាំចូលប្រេងឥន្ធនៈពិបាកបំពេញតម្រូវការសាធារណៈ​៕

ប្រភព៖ Vientiane Times   ប្រែសម្រួល៖ សៀនហួរ

អត្ថបទថ្មី