ផ្លូវ​ថ្មី​២ខ្សែ​នឹង​ជួយ​សម្រួល​ចរាចរណ៍​នៅ​តាខ្មៅ​កាន់​បន្ថយ​កកស្ទះ​

  • 2022-05-24 11:13:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុង​តាខ្មៅ​ នឹង​មាន​ផ្លូវ​ថ្មី២​ខ្សែ​បន្ថែម​ទៀត​ ខណៈ​ការ​សាងសង់​រួចរាល់ នឹង​​គ្រោង​ដាក់​ឲ្យ​ប្រើប្រាស់​ដើម្បី​សម្រួល​ដល់​ចរាចរណ៍​កាន់​បន្ថយ​ការ​កកស្ទះ​ជូន​ប្រជាជន​ឆ្លងកាត់​ក៏​ដូច​ជា​រស់នៅ​ក្នុង​តំបន់​នោះ​ឆាប់ៗ​នេះ។​

ផ្លូវទើបសាងសង់

ផ្លូវ​២​ខ្សែ​ថ្មី​នៅ​ក្រុង​តាខ្មៅ​នេះ​ គឺ​ភ្ជាប់​ពី​ផ្លូវ​លេខ​ ២១​ ទៅ​កាន់​ផ្លូវ​លេខ​ ២១០។​ ផ្លូវ​នេះ​ដែរ​គឺ​ជំនួយ​សាងសង់​ដោយ​បុរី​ភ្នំពេញ​ថ្មី​ ជា​ការ​រួមចំណែក​ជួយ​សង្គម​ និង​ជា​ផ្នែក​មួយ​ជួយ​ដល់​ការ​កាត់​បន្ថយ​ភាព​កកស្ទះ​ចរាចរណ៍​ផង​ដែរ​ដល់​ប្រជាជន​ក្នុង​តំបន់​ ឬ​អ្នក​ឆ្លងកាត់។​

ប្រជាពលរដ្ឋ​រស់នៅ​ក្បែរៗ​នោះ​គឺ​សំដែង​នូវ​អារម្មណ៍​សប្បាយចិត្ត​ និង​ថ្លែង​អំណរគុណ​ដល់​ម្ចាស់​បុរី​ភ្នំពេញ​ក៏​ដូច​ជា​ម្ចាស់​គម្រោង​ Takhmao Central Park​ ដែល​បាន​ជួយ​សាងសង់​ផ្លូវ​នេះ​ឡើង។​ វា​ជួយ​ច្រើន​ដល់​ការ​ធ្វើ​ចរាចរណ៍ និង​អាជីវកម្ម​ពួក​លោក៕​

ផ្លូវទើបសាងសង់

អត្ថបទ៖ នួន ស៊ីណា​