ឧបករណ៍ដោះស្រាយបញ្ហាប្រព័ន្ធភ្លើងរថយន្តលំដាប់អន្តរជាតិ CTEK បានមកដល់កម្ពុជាហើយ

  • 2022-05-27 08:08:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ Iron Motors ដែលជាក្រុមហ៊ុនឈានមុខមួយក្នុងវិស័យយានយន្តកម្ពុជាបាននាំចូលឧបករណ៏ថែទាំនិងដោះស្រាយប្រព័ន្ធភ្លើងយានយន្តដ៏ឆ្លាតវៃ មានដើមកំណើតមកពីស៊ុយអែត និងទទួល ស្គាល់ច្រើនជាង ៧០ប្រទេសលើនោះគឺ CTEK ។

CTEK មិនត្រឹមតែជាឧបករណ៏ថែទាំអាគុយ ឆ្លាតវៃ មានមុខងារពិសេសៗច្រើន និង សុវត្ថិភាពខ្ពស់ប៉ុណ្ណោះទេតែ CTEK មានបច្ចេកវិទ្យាទំនើបជំនួយក្នុងការជួសជុលអាគុយចាស់ឲ្យមានសុខភាពល្អឡើងវិញ ដើម្បីពន្យារអាយុកាលប្រើប្រាស់បានយូរជាងធម្មតាដល់ទៅ ៣ ដង ព្រមទាំងជួយឲ្យប្រព័ន្ធភ្លើងរថយន្តដំណើរការល្អ ធ្វើឲ្យម្ចាស់ឡាន សន្សំលុយនិងពេលវេលាបានច្រើន ពីការជួសជុលបញ្ហប្រព័ន្ធភ្លើងរថយន្ត និងការផ្លាស់ប្តូរអាគុយញឹកញាប់ ។

បច្ចុប្បន្ននេះ ឧបករណ៍ CTEK ដែលលក់ដាច់បំផុតលើពិភពលោករួមមាន ម៉ូឌែល MXS 5, CS ONE និង CS FREE ។  CTEK បង្ការមិនអោយមានគ្រោះថ្នាក់ដូចជាអាគុយប៉ោងផ្ទុះ ឬ បញ្ហាផ្សេងៗដែលនាំអោយមានហានិភ័យខ្ពស់ទៅដល់រថយន្តនិងសុវត្ថិភាពអ្នកប្រើប្រាស់ជាដាច់ខាត។ ហើយខាងក្រោមនេះជាវីដេអូនៃការធ្វើដំណើរមកដល់របស់ CTEK៖

ទំនាក់ទំនងមកកាន់ទីស្នាក់ការកណ្តាលរបស់ អាយ រ៉ុន ម៉ូទ័រ តាមរយៈលេខទូរស័ព្ទខាងក្រោម៖

  • លេខទំនាក់ទំនង ៖ 099 60 60 70
  • អាសយដ្ឋាន ៖ អាគារលេខ 75 ផ្លូវជាតិលេខ១ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ស្ថិតនៅក្រោយ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងនៅក្បែរក្លឹបបាល់ទាត់បឹងកេត) ។

ដៃគូចែកចាយធំបំផុត ៖ A Klasse Autoដែលមានទីស្នាក់ការ៣កន្លែងរួមមាន៖

  • សាខាជ្រោយចង្វា៖ ០៩៩ ៨៨៨ ៣០១
  • សាខាទួលសង្កែ៖ ០៩៩ ៨៨៨ ៣០២
  • សាខាបឹងស្នោ៖ ០៩៩ ៨៨៨ ៣០៦
អត្ថបទថ្មី