ទីបំផុត អ៊ាម វន្នី បញ្ជាក់មូលហេតុពិត ធ្វើឲ្យក្រឡាប់ឡាន រហូតឪពុកម្ដាយ ធារិកា រងគ្រោះដល់ជីវិតហើយ
- ច័ន្ទ, 30 ឧសភា 2022 02:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត អ៊ាម វន្នី បញ្ជាក់មូលហេតុពិត ធ្វើឲ្យក្រឡាប់ឡាន រហូតឪពុកម្ដាយ ធារិកា រងគ្រោះដល់ជីវិតហើយ
ចន្លោះមិនឃើញ
ក្រោយពេលកើតហេតុភ្លាម មានមតិលើកឡើងជាច្រើនបញ្ជាក់ថា ឡានដែលគ្រួសារ សុវត្ថិឌី ធារិកា ជិះនិងត្រូវបានក្រឡាប់ចូលប្រឡាយនោះ គឺដោយសារតែ ដីរអិលផង ហើយឪពុករបស់នាងកាច់ទៅជ្រុលធ្លាក់រហូតមានរឿង។ ប៉ុន្តែពេលនេះការពិតបានបង្ហាញហើយ។
នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ លោក អ៊ាម វន្នី ដែលជាតារាចម្រៀង និងក៏ជាអ្នកដែលស្ថិតនៅជិត សុវត្ថិឌី ធារិកា តាំងពីថ្ងៃកើតហេតុ ដល់បុណ្យចប់ បានរាយការណ៍ ក្រោយទទូលដំណឹងពីរដ្ឋបាលខេត្តព្រះវិហារ នូវមូលហេតុពិត ដែលធ្វើឲ្យឡាននោះក្រឡាប់។
សំណេរលើ Facebook របស់លោក ត្រូវបានរៀបរាប់ថា៖ «តាមការផ្តល់ដំណឹងពីរដ្ឋបាលខេត្តព្រះវិហារបានអោយដឹងថា រថយន្តបែកកង់មុខផ្នែកខាងស្តាំពេលកំពុងបើកបរ ទើបធ្វើអោយទាញចង្កូតទៅស្តាំក្រឡាប់ធ្លាក់ប្រឡាយរហូតដល់មានគ្រោះថ្នាក់ដល់ជីវិត។ ពិតជាគួរអោយសោកស្តាយខ្លាំងណាស់ ចឹងបានខ្ញុំឆ្ងល់ថាហេតុអ្វីដានកង់ឡានគាត់បើកត្រូវគន្លងផ្លូវល្អណាស់ តែសុខៗស្រាប់តែឃើញស្នាមកាច់ចង្កូតទៅស្តាំសឹងតែ៩០ដឺក្រេទៅវិញ»។
ពីក្រោមការបង្ហាញនេះ ក៏មានការចូលរួមបញ្ចេញមតិជាហូរហែដែរ ដោយខ្លះលើកឡើងថាសំបកកង់ឡាននោះជា សំបកចិន តែ លោក អ៊ាម វន្នី ក៏បានចូលបញ្ជាក់ដែរថា សំបកកង់ឡាននោះជា សំបកកង់ថៃ ហើយក៏ទើបតែប្ដូរថ្មីៗដែរ។
រម្លឹកផងដែរថា គ្រោះថ្នាក់នេះ បានកើតឡើងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នៅក្នុងស្រុកឆែប ខេត្តព្រះវិហារ បណ្ដាលឲ្យឪពុកម្ដាយរបស់ តារាចម្រៀង សុវត្ថិឌី ធារិកា ទទួលមរណភាពនៅនឹងកន្លែង ឯធារិកា ជីដូន និងប្អូនប្រុសបានរួចផុតជីវិត ដោយសារចេញពីឡានទាន់ពេលវេលា៕