Isco ប្រកាស​ចាកចេញ​ពី​ Real Madrid ក្រោយ​មក​លេង​នៅ​ក្លឹបនេះរយៈពេល​៩ឆ្នាំ​

  • 2022-05-30 11:17:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Isco បាន​ធ្វើ​ការ​ប្រកាស​នៅ​ក្នុង​បណ្ដាញ​សង្គម​ Instagram របស់​ខ្លួន​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ នឹង​ចាកចេញ​ពី​ក្លឹប​ Real Madrid នៅ​រដូវកាល​ក្ដៅ​ខាង​មុខ​។

កីឡាករ​រូប​នេះ​នឹង​ចប់​កុងត្រា​ជា​មួយ​នឹង​ Real នៅ​ថ្ងៃ​ទី​៣០​ ខែ​មិថុនា​ ឆ្នាំ​២០២២​ខាង​មុខ​ដោយ​មិន​បន្ត​កុងត្រា​ថ្មី​នោះ​ទេ​ ដូច្នេះ​គេ​នឹង​ចាកចេញ​ជា​លក្ខណៈ​ Free Agent ។

Isco បាន​មក​លេង​ឲ្យ​ Real នេះ​អស់​រយៈពេល​៩ឆ្នាំ​ ដោយ​ចូល​រួម​ការ​ប្រកួត​សរុប​ ៣៥៣ប្រកួត​ ស៊ុត​ចូល​ ៥៣គ្រាប់​ និង​ជា​ពិសេស​គឺ​ឈ្នះ​ពាន​តូច​ធំ​ជា​មួយ​ក្លឹប​នេះ​រហូត​ទៅ​ដល់​ ១៩ពាន​ ដោយ​ក្នុង​នោះ​ Champions League ចំនួន​៥ដង​ និង​ La Liga ៣ដង​។

ជា​ចុង​ក្រោយ​ Isco បាន​ធ្វើ​ការ​អរគុណ​ដល់​ក្លឹប​ គ្រូ​បង្វឹក​ទាំង​អស់​ បុគ្គលិក​ មិត្តរួម​ក្រុម​ ក៏​ដូច​ជា​អ្នកគាំទ្រ​ទាំង​អស់​ ដែល​គាំទ្រ​គេ​រហូត​មក​ ដែល​ធ្វើ​ឲ្យ​គេ​អភិវឌ្ឍ​ខ្លួន​មក​ដល់​សព្វថ្ងៃ​នេះ​៕

ប្រភព៖ Bleacherreport   ប្រែ​សម្រួល៖ ហ៊ីម រស្មី