តោះ! មកដឹងពីរបៀប និងពេលវេលាដែលបុរសៗគួរពាក់ចិញ្ចៀន

  • 2022-05-31 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនមែនមនុស្សគ្រប់រូបតែងតែដឹងអំពីអ្វីៗគ្រប់យ៉ាងដែលពួកគេកំពុងតែធ្វើនោះទេ រាប់បញ្ចូលតាំងពីការស្លៀកពាក់ របស់របរប្រើប្រាស់ប្រចាំថ្ងៃ និងសូម្បីតែរបបអាហារដែលអ្នកកំពុងតែញ៉ាំគ្រប់ពេលវេលា។ ហើយបើងាកមកនិយាយអំពីរបស់របរប្រើប្រាស់វិញ មានច្រើនរាប់មិនអស់។

មកនិយាយអំពីគ្រឿងអលង្ការ មានទំនៀមទម្លាប់ប្រពៃណីជាច្រើនណាស់ទាក់ទងទៅនឹងការប្រើប្រាស់របស់វា ហើយថ្ងៃនេះយើងនឹងធ្វើការបកស្រាយអំពីរបៀបនៃការពាក់ចិញ្ចៀនរបស់មនុស្សប្រុស ពីព្រោះមិនមែនបុរសៗទាំងអស់ដឹងអំពីរបៀបនៃការប្រើប្រាស់របស់វានោះទេ។

ជាទូទៅ អ្នកមិនគួរពាក់លើសពីមួយនៅលើម្រាមដៃណាមួយឡើយ ប៉ុន្តែប្រសិនបើអ្នកចង់ពាក់ចិញ្ចៀនច្រើន (លើងពីចិញ្ចៀនអាពាហ៍ពិពាហ៍) សម្រាប់ជាស្តាយតាមសម័យទំនើបនេះ ទាំងនេះគឺជារបៀបដែលអ្នកគួរពាក់ឲ្យបានត្រឹមត្រូវ៖

  • ម្រាមកូនដៃស្ដាំ៖ ជាជម្រើសដំបូងសម្រាប់បុរសៗក្នុងការពាក់ ដោយសារវាមិនទាក់ទងជាមួយសាសនា ឬវប្បធម៌ណាមួយច្រើនដូចម្រាមដៃដទៃនោះឡើយ ក្រៅពីនោះវាបញ្ជាក់ថា ឡូយ ជាស្តាយ និងមើលទៅឆ្នើងឆ្មៃថ្លៃថ្នូរ
  • ម្រាមដៃនាង៖ ជានិមិត្តសញ្ញានៃអាពាហ៍ពិពាហ៍ ប្រសិនបើអ្នកពាក់ដៃស្ដាំ បញ្ជាក់ថាអ្នកបានភ្ជាប់ពាក្យ ខណៈពេលដែលដៃឆ្វេងបញ្ជាក់ថាអ្នកបានរៀបការ (សម្រាប់អ្នកនៅលីវ ជានិមិត្តសញ្ញានៃភាពច្នៃប្រឌិត ភាពស្រស់ស្អាត និងសេចក្ដីស្រឡាញ់) ហើយតំណាងឲ្យភពព្រះច័ន្ទផងដែរ
  • ម្រាមដៃកណ្ដាល៖ ជាធម្មតាមិនសូវជាពាក់ឡើយ ដោយសារតែចំណុចកណ្ដាលរបស់វា-ការពាក់ដៃកណ្ដាលតំណាងឲ្យតុល្យភាព ការទទួលខុសត្រូវ ទាក់ទងជាមួយភពសៅរ៍ ដែលព័ត៌ប្រផេះគឺជាជម្រើសដ៏ល្អ
  • ម្រាមចង្អុល៖ គឺជាម្រាមដ៏ពេញនិយមបំផុតសម្រាប់ការពាក់ចិញ្ចៀនរបស់បុរសៗ វាតំណាងឲ្យភាពជាអ្នកដឹងនាំ សិទ្ធិអំណាច និងការគោរពឲ្យតម្លៃខ្លួនឯង
  • ម្រាមមេដៃ៖ ជាសញ្ញានៃទ្រព្យសម្បត្តិ ឥទ្ធិពល និងជារឿយៗជាជម្រើសទូទៅសម្រាប់បុរសៗដែលចង់ពាក់ចិញ្ចៀនច្រើននៅលើដៃតែមួយ ដោយសារមេដៃមានគំលាតឆ្ងាយជាងម្រាមដ៏ទៃទៀត និងជាការបង្ហាញអំពីទំនាក់ទំនងមិត្តភាព

គ្រប់ម្រាមដៃដែលអ្នកពាក់ចិញ្ចៀន សុទ្ធតែមានអត្ថន័យរបស់វា ប៉ុន្តែតើចិញ្ចៀនប៉ុន្មានដែលបុរសៗគួរតែពាក់ប្រចាំថ្ងៃ? ថ្វីត្បិតតែវាដូច្នោះមែន ក៏មិនបញ្ជាក់ថាអ្នកគួរតែពាក់គ្រប់ម្រាមក្នុងពេលតែមួយនោះឡើយ ត្រឹមពីរឬបីគឺជាអតិបរមាសមរម្យ តែបើច្រើនលើសពីនោះវាមិនល្អទេ ពីព្រោះគេតែងតែនិយាយថា គុណភាពសំខាន់ជាងបរិមាណ មិនថាអ្នកបង្ហាញវានៅលើម្រាមដៃណាក៏ដោយ។

ដើម្បីទទួលបានព័ត៌មានលម្អិតអំពីម៉ាកចិញ្ចៀនស្អាតៗ ល្បីៗ ហើយដើម្បីទទួលបានផលិតផលដែលមានគុណភាពខ្ពស់នេះយកទៅប្រើប្រាស់ក្នុងតម្លៃទាបសមរម្យដែលមិនធ្លាប់មានពីមុនមក សូមតាមដានការ Live របស់កម្មវិធី Riel Deal នៅរៀងរាលថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៧ យប់កុំខកខានឲ្យសោះ៕

ចុចអានបន្ត៖ តោះមកស្វែងយល់ អំពីគុណសម្បត្តិដ៏អស្ចារ្យរបស់ផលិតផលកាបូបកែច្នៃឡើងវិញ

អត្ថបទ៖ Chrel Den

អត្ថបទថ្មី