Toyota Fortuner Legender ឆ្នាំ២០២២ តម្លៃប៉ុណ្ណឹងល្មមទិញជិះអត់?

  • 2022-05-31 01:34:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota Fortuner Legender ស៊េរីថ្មីត្រូវ​​បាន​ផ្លាស់ប្តូររូបរាង​កាន់​តែ​ទាក់ទាញ​ជា​ង​មុន ជា​មួយ​ការ​ឌីហ្សាញ ចង្កៀងផ្នែកខាងមុខ បំពាក់ដោយអំពូល LED ស៊េរីថ្មី ចំនួន ៤គ្រាប់ ដោយ ២គ្រាប់គឺជាគុជធំ និងភ្ជាប់ដោយមុខងារឡើងចុះ និងភ្លើងបិទ/បើកស្វ័យប្រវត្តិ យ៉ាងទំនើប កាន់​តែ​ទំនើប។

Toyota Fortuner Legenderឆ្នាំ២០២២ ត្រូវបានផលិតឡើងមកមានប្រព័ន្ធសុវត្ថិភាពជាច្រើនផងដែរ ដូចជា៖ ពោងសុវត្ថិភាពមួយជុំរថយន្តចំនួន ៩គ្រាប់, ប្រព័ន្ធហ្វ្រាំងសុវត្ថិភាព៖ ABS, BA, EBD, VSC, TRC, A-TRC, HAC, DAC, TSC, EBS, BOS។ ប្រព័ន្ធផ្តល់សញ្ញាពីឧបសគ្គដែលមិនអាចមើលឃើញក្នុងរថយន្ត (Blind Spot Monitor)។ មុខងារ (3 Zone A/C) ការកំណត់សីតុណ្ហភាពដាច់ដោយឡែករវាងអ្នកបើកបរ និងអ្នកធ្វើដំណើរបាន 3 កន្លែង។

ជាមួយកញ្ចប់សុវត្ថិភាពឆ្លាតវៃ Toyota Safety Sense ដែលមានមុខងារធំៗសំខាន់ៗ ៣ចំណុចគឺ៖ ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងចាប់ហ្រ្វាំងដោយស្វ័យប្រវត្តិ (Pre-Collision System), ប្រព័ន្ធរក្សាល្បឿន បន្ថែមល្បឿន និងបន្ថយល្បឿនតាមស្ថានភាពចរាចរណ៍ (Dynamic Radar Cruise Control) មុខងារនេះមិនត្រឹមតែប្រើល្បឿនកំណត់អូតូតែវាសំរបទៅតាមល្បឿនរបស់រថយន្តខាងមុខ និងប្រព័ន្ធរក្សាទីតាំងរថយន្តមិនឲ្យរេចង្កូតចាកគន្លងផ្លូវ (Lane Departure Alert)។

សម្រាប់តម្លៃរបស់រថយន្តស៊េរីថ្មី Fortuner Legender ស៊េរី​ឆ្នាំ២០២ នេះកំពុងមានលក់នៅលើទីផ្សារ ប្រទេសកម្ពុជាក្នុងតម្លៃខ្ទង់ ៧១ ៩០០ដុល្លារ (ពណ៌សកាំម៉ៃថែម ៦០០ដុល្លារ) និង​តម្លៃខ្ទង់ ៧២ ៩០០ដុល្លារ (ដំបូងលខ្មៅ) មាន​ជម្រើសពណ៌ជាច្រើនដូចជា ពណ៌ស ពណ៌សកាំម៉ៃ ពណ៌ប្រាក់ ពណ៌ប្រផេះ ពណ៌ខ្មៅផ្លេក ពណ៌ក្រហម ពណ៌ត្នោតចាស់ និងពណ៌ទឹកប៊ិកចាស់។

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕

អត្ថបទ៖ ម៉េងងី