ផ្អើលទាំងថ្ងៃ! ពែកមី ប្រកាសចាកចេញពី CTN ដោយក្ដីអាល័យ

  • 2022-05-31 04:57:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹងដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នេះ បន្ទាប់ពីនាយពាក់មីប្រកាសថា រូបលោក និងតារាកំប្លែងខ្លះទៀត នឹងដើរចេញពីស្ថានីយទូរទស្សន៍ CTN ដោយសារតែមិនពេញចិត្ដនឹងការគ្រប់គ្រងរបស់ថ្នាក់ដឹកនាំថ្មី។

លោក ចែម ចាន់រ៉ា ហៅនាយពាក់មីបានបង្ហាញអារម្មណ៍មិនល្អចំពោះថ្នាក់ដឹកនាំថ្មីនេះតាមបណ្ដាញសង្គមហ្វេសប៊ុក ដោយលើកឡើងថា បើក្រុមហ៊ុនមិនដកចេញ ក៏លោកត្រូវលាឈប់ដោយខ្លួនឯងដែរ បើទោះបីជា CTN ធ្លាប់ជាផ្ទះដ៏កក់ក្ដៅ ហើយជាទីកំណើតសិល្បៈរបស់លោក។

លោកបញ្ជាក់ថា លោកសុខចិត្តចេញមុខតវ៉ាខ្លះ នៅរឿងដែលរឹតត្បិតតឹងតែងពេក ធ្វើឲ្យបុគ្គលិកមានសម្ពាធ សង្ឃឹមថាការឈប់របស់លោក និងអ្នកកំប្លែងផ្សេងទៀត អាចធ្វើឲ្យអ្នកគ្រប់គ្រងថ្មីគាត់មានកាបន្ធូបន្ថយ នៅច្បាប់ថ្មីដែលតឹងតែងរបស់គាត់ខ្លះ ដើម្បីបុគ្គលិកដែលនៅគាត់បានសុខសប្បាយមិនសូវមានសម្ពាធ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ