កាន់តែទ្រុឌទ្រោម! ថ្ងៃមង្គលការចៅ តារាកំប្លែង សង់ ស៊ីស ឡើងច្រៀងលើឆាកទាំងភ្លេចភ្លាំង

  • 2022-05-31 04:58:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាកំប្លែងលោកតា ម៉ារី សុន ហៅនាយ សង់ ស៊ីស បានធ្វើឲ្យមហាជនជាច្រើនរំភើបរួមទាំងក្តីបារម្ភ ក្រោយឃើញវត្តមានរបស់លោកតា ឡើងឆាកច្រៀងចំរៀងដើម្បីអបអរដល់ថ្ងៃកាត់ចំណងដៃចៅ ទាំងភ្លេចភ្លាំង។

តារាកំប្លែងជើងចាស់លោកតា សង់ ស៊ីស ដែលជាតារាកំប្លែងដ៏មានប្រជាប្រិយភាពមួយរូប បានធ្វើឲ្យមហាជនជាច្រើនសរសើរពីភាពរឹងមាំរបស់លោកតា បើទោះបីជាលោកចាស់ជរាតាមវ័យយ៉ាងណាក៏ដោយ ក៏លោកនៅតែព្យាយាមឡើងឆាកដើម្បីច្រៀងអបអរក្នុងថ្ងៃកាត់ចំណងដៃចៅ ទាំងភ្លេចភ្លាំងយ៉ាងណាក៏ដោយ រហូតធ្វើឲ្យគ្រប់គ្នាសរសើរ ថែមទាំងអ្នកខ្លះក៏បារម្ភពីសុខភាពរបស់លោកតាដែរ។

បើយោងតាមគណនីហ្វេសប៊ុករបស់លោក តុលា មង្គល ដែលជាក្រុមចុងភៅ បានបង្ហោះវីដេអូពីរបស់លោកតា សង់ ស៊ីស ឡើងច្រៀងលើឆាកតន្រ្តី កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះជាមួយកូនស្រី ឆយ និងលោក ឆ្អឹង ដោយភ្ជាប់ជាមួយសារបញ្ជាក់ថា ការស្រលាញ់និងចូលចិត្តវិស័យសិល្បៈ ពុក ស៊ីស ក្នុងកម្មវិធីកាត់ចំណងដៃរបស់ចៅ បានបង្ហាញនឹករលឹកនៅបទចម្រៀងរបស់ពុកដែលធ្លាប់ តែសម្តែងជាមួយកុណស្រី ឆយ យកមកស្រាយកំសាន្តដោយក្តីស្រលាញ់។ ដោយផ្នែកលើវិដេអូច្រៀងនេះ បានធ្វើឲ្យគ្រប់គ្នា សរសើរនឹកស្រណោះអាណិតលោកតា ដែលបានបាត់បង់សមត្ថភាពសឹងតែទាំងអស់ទៅតាមវ័យបែបនេះ។

សូមបញ្ជាក់ផងដែរថា តារាកំប្លែងនាយ សង់ ស៊ីស មានជំងឺជាច្រើនមុខទៅតាមវ័យអស់ពេលជាច្រើនឆ្នាំមកហើយ រហូតមកដល់ពេលនេះ ឃើញសភាពសុខភាពរបស់លោកនៅរឹងមាំល្អណាស់ តែសមត្ថភាពនៃការចងចាំវិញហាក់ចុះខ្សោយជាងមុន។

សូមមើលវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម