កាន់តែអេម! Ford Ranger Wildtrak ឆ្នាំ២០២៣ ដូររូបរាងថ្មីនេះតម្លៃដាក់លក់នៅខ្មែរ

  • 2022-06-01 02:15:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត ឬ​ហ្វេន​ៗ​មិន​តិច​ទេ​កំពុង​ផ្ទុះ​នៃការចែកចាយ និងផ្សព្វផ្សាយពីរថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ 2023 យ៉ាងច្រើននៅលើបណ្តាញសង្គម ជាពិសេសនោះគឺការបង្ហាញវត្តមានក្នុងកម្មវិធី Test Drive ខ្នាតធំនៅប្រទេសថៃ​កាល​ពី​ពេល​ថ្មីៗ។ តែ​នៅ​ពេល​នេះ​ការ​ទន្ទឹង​រង់​ចាំ​បាន​មកដល់​ហើយដោយ​វត្តមាន​របស់​រថយន្ត Ford Ranger Wildtrak ស៊េរី​ឆ្នាំ​២០២៣ កំពុង​ដាក់លក់នៅ​ខ្មែរ។

Ford Ranger Wildtrak ស៊េរី​ឆ្នាំ​២០២៣ បាន​ផ្លាស់​ប្ដូរ​រូប​រាង​ថ្មីកាន់​តែ​មាន​ភាព​ទាក់​ទាញ​ជាង​មុន មាន​បំពាក់​មក​ជា​មួយ​ឈ្នាន់​ជាន់​នៅ​ផ្នែក​ខាង​ក្រោយ មាន​យ៉ាន់​កង​ទំហំ ១៨អុី​ញ រំលេច​​ទៅ​ដោយចង្កៀងគុជផ្នែកខាងមុខ ​ភ្លើង​សុីញូ​ខាង​ក្រោយ LED មាន​រាង​ជា​អក្សរ C និង​មាន​កាមេរ៉ា 360ដឺក្រេ ងាក​មក​មើល​ភ្នែក​ខាង​ក្នុង​វិញ​វា​មាន​កុងទ័រ​ប្រភេទ Digital ​អេក្រង់​បង្ហាញ​ព័ត៌មាន​មាន​ទំហំ ១២អុីញ អាច​ភ្ជាប់​ជា​មួយ​នឹង Apple CarPlay, Android Auto និង Google Map។ ​​

Ford Ranger Wildtrak ស៊េរី​ឆ្នាំ​២០២៣ បាន​មក​ដល់​ទីផ្សារ​ប្រទេស​កម្ពុជា មាន​ជម្រើស​ម៉ាសុីន ចំណុះ ២,០លីត្រ Bi-Turbo ជាមួយប្រអប់លេខអូតូ ១០វគ្គ SelectShift មានកម្លាំង ២០៧សេះ និងកម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ ដាក់​លក់​តម្លៃ​ខ្ទង់ ៥៨ ៥០០ដុល្លារ មានជម្រើសពណ៌រហូតដល់ ៦ពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ស ខ្មៅ ប្រផេះ ទឹកក្រូច ទឹកប្រាក់ ក្រហមចាស់៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕

រូបភាព៖ Ford Cambodia

អត្ថបទ៖ ម៉េងងី