ចេញហើយ! អាស៊ីយើងជាប់លេខ១ ក្នុង​ចំណោម​ព្រលានយន្តហោះទាំង៦ដែលធំជាងគេលើលោក២០២២!

  • 2022-06-02 02:02:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រលានយន្តហោះ គឺជាទីកន្លែងផ្តល់នូវមធ្យោបាយដល់មនុស្សអាចធ្វើដំណើរបានជុំវិញពិភពបានយ៉ាងបានយ៉ាងងាយស្រួល រហ័សនិងទាន់ចិត្តដោយមិនចំណាយពេលយូរ ថ្ងៃនេះSabay សូមលើកយកនូវអាកាសយានដ្ឋានអន្តរជាតិចំនួន៦ ដែលធំជាងគេបំផុតនៅលើពិភពគិតត្រឹមឆ្នាំ២០២២ឲ្យប្រិយមិត្តបានជ្រាបជាចំណេះដឹងថ្មី។

១.អាកាសយានដ្ឋានអន្តរជាតិ King Fahd International Airport

King Fahd International Airport គឺជាព្រលានយន្តហោះដែលធំជាងគេបង្អស់នៅតំបន់អារ៉ាប់ និងធំជាងគេនៅលើពិភពលោក ស្ថិតនៅទីក្រុងDammam នៃប្រទេសអារ៉ាប៊ីសាអូឌី មានទំហំផ្ទៃដីលាតសន្ធឹងធំបំផុតរហូតដល់ ៧៧៦គីឡូម៉ែត្រក្រឡា ។

២.អាកាសយានដ្ឋានអន្តរជាតិ Denver International Airport

Denver International Airport គឺជាព្រលានយន្តហោះធំជាងគេនៅអាមេរិក និងធំលំដាប់ទី២លើលោក ជាមួយទំហំផ្ទៃដីសរុបរហូតទៅដល់១៣៥.៧គីឡូម៉ែត្រក្រឡា និងចាប់ផ្តើមបើកដំណើរការតាំងពីឆ្នាំ១៩៩៥មកម្លេះ។

៣.អាកាសយានដ្ឋានអន្តរជាតិ Dallas/Fort Worth International Airport

Dallas/Fort Worth International Airport ជាព្រលានយន្តហោះដែលធំលំដាប់ទី២នៅអាមេរិក និងលំដាប់ទី៣ នៅលើសាកលលោក ជាមួយនឹងទំហំផ្ទៃ៦៩.៦គីឡូម៉ែត្រក្រឡា ស្ថិតនៅចន្លោះទីក្រុង Fort Worth និងទីក្រុង Dallas រដ្ឋTexas សហរដ្ឋអាមេរិក ពិសេសព្រលានយន្តហោះនេះបានបើកដំណើរការតាំងពីឆ្នាំ១៩៧៣។

៤.អាកាសយានដ្ឋានអន្តរជាតិ Orlando International Airport

Orlando International Airport ក្នុងរដ្ឋ Floridaជាព្រលានយន្តហោះធំឡដាប់ទី៣នៅអាមេរិក និងលំដាប់ទី៤ នៅលើសាកលលោក ជាមួយនឹងទំហំផ្ទៃ៥៣.៨គីឡូម៉ែត្រក្រឡា ។

៥.អាកាសយានដ្ឋានអន្តរជាតិ Washington Dulles International Airport

Washington Dulles International Airport ជាព្រលានយន្តហោះធំឡដាប់ទី៤នៅអាមេរិក និងលំដាប់ទី៥ នៅលើសាកលលោក លើផ្ទៃដីទំហំ៤៨.៦គីឡូម៉ែត្រក្រឡា ស្ថិតនៅក្នុងរដ្ឋ Virginia រដ្ឋធានី Washington សហរដ្ឋអាមេរិក។

៦.អាកាសយានដ្ឋានអន្តរជាតិ Beijing Daxing International Airport

Beijing Daxing International Airport គឺជាព្រលានយន្តហោះដែលធំជាងគេលំដាប់ទី៦ នៅលើពិភពលោក ជាមួយទំហំផ្ទៃដីសរុបរហូតទៅដល់៤៦ គីឡូម៉ែត្រក្រឡា ស្ថិតនៅក្នុងទីក្រុងប៉េកាំងប្រទេសចិន និងបានបើកដំណើរការនៅឆ្នាំ២០១៩។

ប្រភព៖ Worldstopmost   ប្រែសម្រួលដោយ៖ សាន​ សុធារដ្ឋ

អត្ថបទថ្មី