ប្លែក​! អត់​មាន​ឈ្មោះ Son ឈរ​ប្រជែង​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​នៅ​អង់គ្លេស តែ​មាន Kane ទៅ​វិញ

  • 2022-06-02 02:36:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​របស់ Spurs កីឡាករ Son Heung-min មិន​មាន​ឈ្មោះ​ក្នុង​បេក្ខភាព​ប្រជែង​ពាន​​កីឡាករ​ឆ្នើម​ផ្នែក​បុរស​ប្រចាំ​ឆ្នាំ​នៅ​អង់គ្លេស (PFA) ប៉ុន្តែ​គេ​បែរ​ជា​ឃើញ​មាន​​ឈ្មោះ​របស់ Harry Kane ទៅ​វិញ។

​ខ្សែ​បម្រើ Kevin de Bruyne របស់ Manchester City និង Cristiano Ronaldo របស់ Manchester United ត្រូវ​បាន​ដាក់​បញ្ចូល​ឈ្មោះ​ជា​បេក្ខភាព​ដណ្ដើម​ពាន​កីឡាករ​ឆ្នើម​ផ្នែក​បុរស​នៅ​អង់គ្លេស​ក្នុង​ឆ្នាំ​នេះ។ កីឡាករ​របស់​ Liverpool ៣​រូប​រួម​មាន ខ្សែ​បម្រើ​ប្រយុទ្ធ Sadio Mane, Mohamed Salah និង​ខ្សែ​ការពារ Virgil van Dijk ក៏​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​នឹង​គេ​ដែរ។

អ្វី​ដែល​ចម្លែក Son ដែល​ជា​ម្ចាស់​ស្បែកជើង​មាស​​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​នៅ Premier League រដូវ​កាល​នេះ​ត្រូវ​បាន​គេ​មើល​រំលង ជំនួស​វិញ​ដោយ​មិត្តរួម​ក្រុម Spurs គឺ​កីឡាករ Harry Kane។ លីគ​កំពូល​អង់គ្លេស​រដូវ​កាល​២០២១-២២ Son រក​​បាន​២៣​គ្រាប់ ស្មើ​គ្នា​ជាមួយ Salah ហើយ​គេ​ជា​កីឡាករ​​អាស៊ី​ដំបូង​ដែល​ឈ្នះ​ស្បែកជើង​មាស​នៅ PL។

​អ្នក​ឈ្នះ​​ពាន​​កីឡាករ​ឆ្នើម​ផ្នែក​បុរស​ប្រចាំ​ឆ្នាំ​នៅ​អង់គ្លេស​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី ៩ ខែ មិថុនា​ខាង​មុខ។ Kevin De Bruyne គឺ​ជា​ម្ចាស់​ពាន​ឆ្នាំ​ចាស់ និង​ធ្លាប់​ឈ្នះ​២​រដូវ​កាល​ជាប់​គ្នា៕ ​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម