មិនលេងសើចទេ! អាមេរិកអាចធ្ងន់ករ បើអ៊ុយក្រែនមិនគោរពសន្យា ហើយធ្វើរឿងដ៏គ្រោះថ្នាក់មួយនេះ

  • 2022-06-02 08:19:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ៊ុយក្រែន បានធ្វើការសន្យាជាមួយសហរដ្ឋអាមេរិកថា ដាច់ខាតមិនប្រើប្រាស់ប្រព័ន្ធមីសុីលថ្មី ដែលទើបទទួលបានពីក្រុងវ៉ាសុីនតោន វាយប្រហារចូលទៅក្នុងដែនដីប្រទេសរុស្សី។

សហរដ្ឋអាមេរិក បានសម្រេចផ្តល់ឱ្យអ៊ុយក្រែននូវប្រព័ន្ធមីសុីលទំនើប ដែលអាចបាញ់បានរយៈចម្ងាយឆ្ងាយ ក្រោយពីរដ្ឋាភិបាលទីក្រុងគៀវ បានទទូចស្នើសុំអាវុធប្រភេទនេះ ជាយូរមកហើយ។ អាមេរិក មានការព្រួយបារម្ភខ្លាចថា អ៊ុយក្រែននឹងប្រើប្រាស់ប្រព័ន្ធមីសុីលទំនើបនេះ វាយប្រហារចូលទៅក្នុងទឹកដីប្រទេសរុស្សី ដែលអាចបង្ករធ្វើឱ្យ រុស្សី និង អាមេរិក ប្រឈមមុខគ្នាដោយផ្ទាល់។

លោក Blinken រដ្ឋមន្រ្តីការបរទេសអាមេរិក បានថ្លែងនៅក្នុងកិច្ចប្រជុំមួយដោយមានការចូលរួមពីសំណាក់មេបញ្ជាការ ណាតូ លោក Jens Stoltenberg ថាអ៊ុយក្រែនបានសន្យាយ៉ាងមុតមាំ នឹងមិនប្រើប្រាស់ប្រព័ន្ធមីសុីលទំនើប ដែលជាជំនួយរបស់អាមេរិក វាយប្រហារចូលក្នុងដីរុស្សីឡើយ។ ប្រភពខាងលើបន្តថា អាមេរិក មានការជឿជាក់ថា ទីក្រុងគៀវនឹងមិនប្រើប្រាស់ខុសទិសដៅទេ៕

ប្រភព៖ Bangkokpost   ប្រែសម្រួល ៖ សង្ហា