ផ្អើលពេញពិភពបាល់ទាត់ Pique លួចឡើងគ្រែជាមួយម្ដាយ Gavi តើជារឿងពិតឬ?
- 2022-06-03 07:40:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្អើលពេញពិភពបាល់ទាត់ Pique លួចឡើងគ្រែជាមួយម្ដាយ Gavi តើជារឿងពិតឬ?
ចន្លោះមិនឃើញ
ផ្ទុះព័ត៌មានដ៏ភ្ញាក់ផ្អើលក្នុងពិភពបាល់ទាត់ដោយបានចោទថា ខ្សែការពារ Gerard Pique បានក្បត់ប្រពន្ធនាង Shakira ទៅលួចមានស្នេហាជាមួយម្ដាយរបស់ Pablo Gavi ដែលជាមិត្តរួមក្រុម Barcelona។
សេចក្ដីរាយការណ៍បានចេញផ្សាយក្នុងសប្ដាហ៍នេះថា Pique និងតារាចម្រៀង Shakira ជិតឈានដល់ផ្លូវបែកបាក់ បន្ទាប់ពីកីឡាករចាស់វស្សារបស់ Barca ត្រូវគេចាប់បានលួចឡើងគ្រែជាមួយស្រីផ្សេង។ ប្រភពចេញពីបណ្ដាញសង្គម Twitterមួយបានចេញបន្លំថា នារីដែលជាប់ពាក់ព័ន្ធជាមួយ Pique គឺម្ដាយរបស់ Gavi។
រឿងចចាមអារ៉ាមនេះល្បីសុះសាយលឿនមែនទែនពេញបណ្ដាញសង្គម ប៉ុន្តែកាសែតអេស្ប៉ាញ El Periodico ដែលជាប្រភពចេញផ្សេងរឿងមុនគេបានចេញមកបដិសេធថា នារីម្នាក់នោះមិនមែនម្ដាយ Gavi ឡើយ។ ពួកគេបានបញ្ជាក់ថា នារីដែលជាជនទី៣ជ្រែកស្នេហារបស់ Pique និង Shakira គឺជាស្ត្រីវ័យក្មេងអាយុ២០ឆ្នាំ ជាសិស្សនិងធ្វើការជាអ្នកទទួលភ្ញៀវក្នុងកម្មវិធី។
ប្រភពបន្តថា គូស្នេហ៍ខាងលើបានរស់នៅផ្សេងគ្នាអស់ជាច្រើនសប្ដាហ៍មកហើយ បន្ទាប់ពី Pique ត្រូវបាន Shakira បណ្ដេញចេញពីផ្ទះ។ Pique ពេលនេះកំពុងជួលផ្ទះខាងក្រៅរស់នៅម្នាក់ឯង។