​ហួត គឹម​ហុង សង្ឃឹម​មាន​អ្នក​​ជួយ​​​ខ្លួន​​បាន​​ទៅ​លេង​ឲ្យ​ជម្រើសជាតិ​បាល់ទាត់​នារី​​ស៊ីហ្គេម​២០២៣​​​

  • 2022-06-03 07:46:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវតី​ ហួត គឹម​ហុង ​ដែល​កំពុង​សិក្សា​នៅ​អាមេរិក​​ និង​ជា​អតីត​កីឡា​ការិនី​ជម្រើសជាតិ​កម្ពុជា ព្រម​ទាំង​ជា​កីឡា​ការិនី​បាល់ទាត់​ឆ្នើម​ម្នាក់​ក្នុង​សាលា​​រៀន​​ ​​បាន​បង្ហាញ​ក្ដី​រំពឹង​អាច​ត្រឡប់​មក​ជួយ​​កម្ពុជា​វិញ​ក្នុង​អំឡុង​ស៊ីហ្គេម​នៅ​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។

គឹង​ហុង លេខ​១១

​«​បច្ចុប្បន្ន​​ខ្ញុំ​នៅ​រៀន​នៅ​នេះ​ (USA) មិន​ទាន់​ចប់​ទេ ហើយ​ខ្ញុំ​ក៏​ឆ្លៀត​ធ្វើការ​ក្រៅ​ម៉ោង​ដែរ​តែ​ការងារ​នេះ​ខុស​ច្បាប់​ទេ​​។ ខ្ញុំ​មក​រៀន​នេះ​ក៏​គេ​ជួយ​ទាំង​ស្រុង​ដែរ ចឹង​បើ​សួរ​ថា​ចង់​ទៅ​ជួយ​ជម្រើសជាតិ​អត់​ ខ្ញុំ​ពិត​ជា​ចង់​ណាស់​គ្រាន់តែ​​ខ្ញុំ​គ្មាន​លទ្ធភាព​​ទៅ​​ទេ។ ប៉ុន្តែ​បើ​សិន​មាន​អ្នក​ជួយ​ចេញ​សំបុត្រ​យន្ត​ហោះ​អី​ខ្ញុំ​​រីករាយ​​ណាស់​​បង​​»។ នេះ​ជា​ការ​លើក​ឡើង​របស់​ គឹម​ហុង ។

រំលឹក​ថា សាលា​ដែល​​កូន​អ្នក​បាត់​ដំបង​​​​​កំពុង​រៀ​ន​នោះ​​ឈ្មោះ​ថា Bryant and Stratton college ហើយ​ក៏​ជា​កីឡា​ការិនី​ឆ្នើម​​ម្នាក់​ក្នុង​សាលា​នេះ​ដែរ​។ ពី​មុន យុវតី​វ័យ​២៣​​ឆ្នាំ​ខាង​លើ​ធ្លាប់​ជា​កីឡា​ការិនី​ឆ្នើម​របស់​ក្លឹប​ភ្នំពេញ​ក្រោន ដែល​បាន​ជាប់​ជម្រើសជាតិ និង​ស៊ុត​បញ្ចូល​ទី​ឲ្យ​ជម្រើស​​ជាតិ​នារី​កម្ពុជា​បាន​៦​គ្រាប់​ម្នាក់​ឯង​​​កាល​យក​ឈ្នះ ​ទីម័រ​ខាង​កើត ១២-០ ​កាល​កម្មវិធី ​AFF Women's Championship 2018​ ៕​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​