សកម្មភាព យ៉ែម ស្រីពេជ្រ និងតួថៃ Toey Pongsakorn មមាញឹកហាត់សមសម្រាប់រឿងថ្មី

  • 2022-06-03 08:43:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងឆ្នើមកម្ពុជា កញ្ញា យ៉ែម ស្រីពជ្រ កំពុងមមាញឹកហាត់សមសមត្ថភាព ជាមួយតារាប្រុសរូប សង្ហាមកពីប្រទេសថៃ Toey Pongsakorn ត្រៀមថតរឿងថ្មី ដើម្បីអង្រួនចិត្តចិត្តអ្នកគាំទ្រទាំងពីរប្រទេសក្នុងភាពយន្ដបែបបុរាណ។

បច្ចុប្បន្ន ស្រីស្អាត យ៉ែម ស្រីពេជ្រ កំពុងតែមមាញឹកខ្លាំងក្នុងការហាត់សមរឿងថ្មី ដែលតារាកម្ពុជារូបនេះបានបង្ហាញសកម្មភាពកំពុងហាត់សមលើបណ្ដាញសង្គម Instagram។ ក្នុងនោះ ស្រីពេជ្រ បាននឹងកំពុងព្យាយាម ហាត់ជាមួយតួប្រុស Toey Pongsakornរ ដើម្បីបង្កើនភាពស្និទ្ធស្នាល និងធ្វើឱ្យស៊ីចង្វាក់គ្នាពេលសម្ដែង។

យ៉ាងណាប៉ុន្មានថ្ងៃកន្លងទៅនេះមហាជនទាំងកម្ពុជា និងថៃ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបានឃើញរូបភាពជាច្រើនសន្លឹក កញ្ញា យ៉ែម ស្រីពជ្រ និង Toey Pongsakorn ចូលរួមកម្មវិធីក្រុងពាលី សូមសេចក្ដីសុខដើម្បីត្រៀតថតរឿងថ្មី។ រឿងថ្មីដែលនឹងត្រៀមថតនេះមានចំណងជើងថា “រพระร่วงพระราชาผู้ทรงธรรม ឬ ព្រះរាដ៏សុចរិតរ”៕

អត្ថបទ៖ Kesor

អត្ថបទថ្មី