ព្រឹតិ្តការណ៍ Apple WWDC 2022 យប់នេះ គេរំពឹងថាមាន OS ចំនួន៥ និងកុំព្យូទ័រ ២គ្រឿង

  • 2022-06-06 02:42:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យប់នេះ Apple នឹងប្រារព WWDC 2022 សន្និសីទ Developer ទូទាំងពិភពលោក តាមរយៈអនឡាន នៅឯការិយាល័យកណ្ដាលរបស់ខ្លួន។ យប់នេះផងដែរ គេរំពឹងទុកថាមាននឹងប្រកាសចេញផលិតផលចំនួន៧។

១. iOS 16 តាមដំណឹងចចាមអារ៉ាម អាចមានមុខងារថ្មីដូចជា Always-on display, ផ្ទាំង lock screen ដំណើរការជាមួយ widget, កម្មវិធីផ្ញើសារ អាចផ្ញើសំឡេងទៅមកបាន, កំណែអាប់ឌែតទៅលើកម្មវិធី Health។ ក្រៅពីនេះមានទាន់មានដំណឹងជាក់លាក់ពី OS ថ្មីនេះឡើយ។

២. iPadOS 16 OS ថ្មីនេះ មានដំណឹងថា Apple មានបំណងអាប់ឌែតឱ្យ iPad អាចប្រើប្រាស់សឹងតែដូច laptop ជាជាងកាត់ទៅស្មាតហ្វូន ហើយនេះគេរំពឹងថាវាជាការអាប់ឌែតដ៏ធំផងដែរ។

៣. macOS 13 អាចប្រើឈ្មោះថា Mammoth។ គេរំពឹងត្រួសៗថានឹងមានកំណែប្រើទៅលើកម្មវិធី Mail, Safari និង Messages អាចដំណើរការដូចទៅនឹងបណ្ដាញសង្គម អាចផ្ញើសារជាសំឡេងបាន។

៤. watchOS 9 មានការកែប្រែទៅលើមុខងារសន្សំសំចៃថ្ម ដែលនៅតែអាចឱ្យកម្មវិធីនិងមុខងារមួយចំនួនដំណើរការបាន។ ក្រៅពីនេះ ក៏អាប់ឌែតបន្ថែមទៅលើការតាមដានសុខភាព ការតាមដានសកម្មភាពរបស់អ្នកប្រើ និងបង្កើនប្រភេទលំហាត់ប្រាណផងដែរ។

៥. tvOS 16 មិនមានដំណឹងពីវាច្រើនឡើយ ប៉ុន្ដែមានដំណឹងចចាមអារ៉ាមថា ឧបករណ៍ smart home ជាច្រើន នឹងដំណើរការបានកាន់តែច្រើនតាមរយៈ Apple TV។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ WWDC កន្លងមកផ្ដោតលើការអាប់ឌែតផ្នែក Software ប៉ុណ្ណោះ មិនផ្ដោតលើផ្នែក Hardware ប៉ុន្ដែទាន់ច្បាស់ទាំងស្រុងនោះឡើយ បើ Apple ប្រកាសចេញ នឹងអាចជា៖

៦. MacBook Air ប្រើអេក្រង់ ១៣,៦អ៊ិញ រំពឹងថានឹងបំពាក់ឈីប M2 អាប់ឌែត GPU ដល់ទៅ 9 ឬ 10 cores។ ក្រៅពីនេះ វាមានជម្រើសច្រើនពណ៌ ដូចជាពណ៌ប្រផេះ ប្រាក់ ពណ៌ស្រាសាំប៉ាញ និងពណ៌ខៀវ។

៧. Mac Pro ត្រូវបានគេរំពឹងថានឹងបំពាក់ឈីបកម្លាំងខ្លាំងជាង M1 Ultra ដែលបានប្រើលើ Mac Studio ដែលវាអាចខ្លាំងដល់ទៅ 40 CPU cores និង 128 graphics cores ខ្លាំងជាង M1 Ultra ដល់ទៅ ២ដង ឯណោះ។

សរុបទៅនេះគ្រាន់ជាដំណឹងរំពឹងទុក មុនព្រឹត្តិការណ៍ WWDC ត្រៀមប្រព្រឹត្តិឡើងយប់នេះ។ យ៉ាងណា ការប្រកាសចេញអ្វីខ្លះ យើងនឹងប្រកាសនាពេលបន្ទាប់ទៀត៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី