តើគ្រឿងម៉ាស៊ីនរ៉ូបូត នឹងជំនួសការងារពលកម្មនាពេលអនាគតទាំងស្រុង? តោះមកស្វែងយល់ទាំងអស់គ្នា!

  • 2022-06-06 02:47:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការងារពលកម្ម ហាក់ថមថយជាច្រើនសម្រាប់ពេលបច្ចុប្បន្ន​ ធៀបនឹងអតីតកាល នេះគឺដោយសារតែវត្តមាន​គ្រឿងម៉ាស៊ីនរ៉ូបូត ជាអ្នករាប់រងរាល់ការងារលំបាកទាំងនោះ​។ តួយ៉ាងក្រុមហ៊ុនជាច្រើននាពេលបច្ចុប្បន្ន ក៏កំពុងប្រើប្រាស់គ្រឿងយន្តជាជាង ប្រើកម្លាំងមនុស្ស ដែលធ្វើឲ្យគេគិតថា នៅថ្ងៃអនាគត គ្រឿងម៉ាស៊ីនរ៉ូបូត នឹងជំនួសការងារពលកម្មនាពេលអនាគតទាំងស្រុង។ ចុះម៉ាស៊ីននេះ មានលក្ខណៈពិសេសយ៉ាងណា ហើយវាទាមទារអ្វីខ្លះដើម្បីដំណើរការ? តោះមកស្វែងយល់ទាំងអស់គ្នា។

តាមពិតទៅគ្រឿងយន្តមិនមែនជារឿងថ្មីនោះទេ ជាក់ស្តែងនៅតាមការដ្ឋាននានាលែងប្រើរ៉កទាញដោយមនុស្ស ជំនួសដោយឡានស្ទូច ការបោកបែនស្រូវ ជំនួសដោយរោងម៉ាស៊ីនកិនស្រូវ ដោយបន្ថយការងាររបស់មនុស្ស ប៉ុន្តែទាមទាឲ្យមានការបញ្ជាផ្ទាល់ពីមនុស្ស។

ក្រៅពីប្រភេទប្រភេទម៉ាស៊ីនខាងលើ វានៅមានម៉ាស៊ីនដែលចេះដំណើរការដោយខ្លួនឯង ឬហៅថា AI ។ មិនខុសពីម៉ាស៊ីនទូទៅ វានៅតែសម្រាប់ជួយការងារធ្ងន់ៗដដែល ប៉ុន្តែវានឹងចេះបញ្ជាខ្លួន ដោយឯកឯង មិនត្រូវការជំនួយពីមនុស្សឡើយ។

បច្ចេកវិទ្យានេះ បានបន្ថែមភាពងាយស្រួល ផ្តល់ផលចំនេញច្រើន ជាជាងជួលកម្លាំងពលកម្មរបស់មនុស្ស។ បន្ថែមពីនេះ វាក៏មានតម្លៃធូរថ្លៃច្រើន ដែលក្រុមហ៊ុន សិប្បកម្ម ឬសហគ្រាសនានាមានសមត្ថភាពទិញយកទៅប្រើប្រាស់។ យើងឃើញមានម៉ាស៊ីនបែបនេះ នៅក្នុងរោងចក្រផលិតរថយន្ត រោងចក្រផលិតទូរសព្ទជាដើម។ បច្ចកវិទ្យានេះផងដែរ ក៏ផ្តល់ភាពងាយស្រួល ក៏ដូចជាបន្ថែមល្បឿននៃសង្វាក់ផលិតកម្ម និងបង្កើនប្រសិទ្ធភាពការងារបន្ថែមពីលើការងារដែលធ្វើឡើងដោយកម្លាំងមនុស្ស។

ដោយសារផលចំនេញនេះហើយ ក្រុមហ៊ុនជាច្រើននៅសហរដ្ឋអាមេរិក បានផ្លាស់ប្តូរពីការជួលមនុស្ស មកវិនិយោគលើគ្រឿងម៉ាស៊ីនវិញ។ យោងតាមសម្តីរបស់លោក Daron Acemoglu សាស្ត្រាចារ្យ ផ្នែកសេដ្ឋកិច្ច នៃសាកលវិទ្យាល័យច្ចេកវិទ្យា Massachusetts ក៏បាននិយាយដែរថា ប្រសិនបើបច្ចេកវិទ្យានៃគ្រឿងយន្តនៅតែបន្តអភិវឌ្ឍន៍លឿនបែបនេះ នោះការងារបែបពលកម្មរបស់មនុស្សនឹងលែងមាន។

យ៉ាងណាក៏ដោយ ចំពោះការផ្លាស់ប្តូរមួយនេះ វាក៏ទាមទារនូវការបញ្ជាដ៏ធំពីមនុស្សដូចគ្នា យើងប្រហែលជាខ្ចិលក្នុងការធ្វើការងារពលកម្ម អញ្ចឹងហើយបើចង់យកឈ្នះគ្រឿងយន្ត គឺមានយើងខ្លួនឯងជាមនុស្ស ត្រូវតែឆ្លាតជាង និងខ្លាំងជាងវាទើបបាន៕

អត្ថបទ៖ Thea Sothun