ស្លុតចិត្តក្រោយឃើញក្រាបបង្ហាញការកើនឡើងកម្តៅផែនដី ពីឆ្នាំ​១៨៨០ ដល់ ២០២១ (មានវីដេអូ)

  • 2022-06-07 02:02:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេហទំព័រ NASA Climate Change បានចេញវីដេអូបង្ហាញពីភាពមិនប្រក្រតី នៃសីតុណ្ហភាពសកលប្រចាំខែ ធៀបទៅនឹងមធ្យមភាគទូទៅ ចាប់ពីចន្លោះឆ្នាំ ១៨៨០​​ ដល់ ២០២២។

ខ្សែបន្ទាត់ពណ៌ស និងពណ៌ខៀវ បង្ហាញពីសីតុណ្ហភាពត្រជាក់ជាងមុន ខណៈពេលដែលពណ៌ទឹកក្រូច និងក្រហមបង្ហាញពីសីតុណ្ហភាពកាន់តែក្តៅ។

យោងតាមរូបភាពខាងលើយើងឃើញថា សីតុណ្ហភាពពិភពលោកបានឡើងកម្តៅទៅតាមពេលវេលា បណ្តាលមកពីសកម្មភាពរបស់មនុស្ស។ ភាពមិនប្រក្រតីនេះដែរ ត្រូវបានគេរកឃើញថា ស្ថិតក្នុងចន្លោះឆ្នាំ ១៩៥១ ដល់ឆ្នាំ ១៩៨០។

របាយការណ៍សីតុណ្ហភាពទាំងនេះផ្អែកលើទិន្នន័យពីវិទ្យាស្ថាន Goddard Institute for Space Studies (GISS) របស់ NASA។

ចង់ដឹងពីក្រាបបម្រែបម្រួលអាកាសធាតុពេញលេញ សូមទស្សនាវីដេអូខាងក្រោម ៖

អត្ថបទ៖ Thea Sothun