ឃើញហើយចង់ប្រើមុខងារទាំង ៩ របស់ iOS 16 ទើបចេញក្ដៅៗ

  • 2022-06-07 03:12:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iOS 16 ទើបប្រកាសចេញក្នុងព្រឹត្តិការណ៍ WWDC 2022 កាលពីយប់មិញ។ OS ថ្មីនេះ មានចំណុចសំខាន់ៗធ្វើឱ្យវាកាន់តែឆ្លាត ងាយប្រើជាមុន សម្បូរបែប និងមានភាពដាច់ដោយឡែក ខុសពី OS ផ្សេងៗ ដូចជា៖

១. ផ្ទាំង Lock Screen មានជម្រើសប្ដូរច្រើនជាងមុន ដូចជាការប្ដូរស្ទាយ font របស់ម៉ោង និងជម្រើសប្ដូរផ្ទៃខាងក្រោយ ប្ដូររូប បន្ថែមមនុស្ស ប្រើ emoji និងប្ដូរពណ៌ជាដើម។ ផ្ទាំង lock screen នេះក៏អាចបន្ថែម widgets បានផងដែរ។

២. ផ្ទាំងបង្ហាញ Notification ថ្មី អំឡុងពេល lock screen វាមានទីតាំងនៅខាងក្រោមអេក្រង់ និងអាចលាក់ពីការបង្ហាញ និងបង្ហាញវិញដោយពង្រីកពង្រួមទៅមក ផ្ដល់បទពិសោធន៍ថ្មីដល់អ្នកប្រើ។

៣. កម្មវិធី Photos ផ្ដល់មុខងារថ្មី អាចចែករំលែករូបទើបថតភ្លាមៗចេញពីកាមេរ៉ាតែម្ដង គ្រាន់តែចុចមួយប៊ូតុងតែប៉ុណ្ណោះs។

៤. កម្មវិធីផ្ញើសារ Messages ផ្ដល់ជម្រើសថ្មី អាចឱ្យអ្នកប្រើកែសារបានផ្ញើ លុបសារ ឬ unsend និងអាចដាក់សញ្ញាសម្គាល់ unread ប្រសិនបើអ្នកមិនទាន់ចង់ឆ្លើយតបភ្លាមៗនោះទេ។

៥. កម្មវិធី Mail ផ្ដល់ជម្រើស unsend អ៊ីមែលដែលទើបផ្ញើចេញ អាចដាក់កាលវិភាគផ្ញើ និងអាចដាក់ reminders ដើម្បីរំលឹកឱ្យតាមដានការងារបានផងដែរ។

៦. កម្មវិធី Safari ផ្ដល់ជម្រើសថ្មីអាចចែករំលែក tabs និង bookmarks ឱ្យរួមគ្នាច្រើន ខណៈយើងចង់ពិភាក្សាការងាររួមណាមួយ ជាមួយមិត្តភក្ដិជាដើម។

៧. មុខងារវៃឆ្លាត អាចឱ្យអ្នកឆ្កៀល subject ចេញពី background។ វាដំណើរការនៅលើកម្មវិធី Photos, រូប Screenshot, Quick Look និងកម្មវិធី Safari ជាដើម។

៨. មុខងារ Live Text ផ្ដល់ភាពងាយស្រួលជាងមុន សម្រាប់ការហៅទូរសព្ទ បើកវ៉ិបសាយ ប្ដូរលុយ បកប្រែភាសា តាមរយៈរូបថត វីដេអូ និងកម្មវិធីកាមេរ៉ា។

៩. មុខងារសរសេរអក្សរតាមសំឡេង Dictation ផ្ដល់ជម្រើសងាយស្រួល អាចប្រើដំណាលគ្នាជាមួយនឹងក្ដារចុច មានន័យថាពេលក្ដារចុចកំពុងវាយដល់ណា នោះមុខងារសរសេរតាមអានអាចប្រើបាននៅទីនោះ។ មុខងារនេះថែមទាំងអាចហៅ emoji មកប្រើបានផងដែរ។

គួរបញ្ជាក់ថា iOS 16 អាចអាប់ឌែតបានចាប់ពី iPhone 8 ឡើងទៅ។ ហើយថ្ងៃដាក់ឱ្យប្រើគឺមិនទាន់កំណត់ឡើយ ចំណែកជំនាន់ public beta ក៏មិនទាន់ដាក់ឱ្យប្រើផងដែរ៕

ប្រភព៖ Apple   ប្រែ​សម្រួល៖ កុសល