ធ្លាយរឿង Pique ខូចខិលក្រោយខ្នងលួចផ្ញើសារសួរទំហំខ្លួនបវរកញ្ញាសិចស៊ីម្នាក់
- 2022-06-07 07:38:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាយរឿង Pique ខូចខិលក្រោយខ្នងលួចផ្ញើសារសួរទំហំខ្លួនបវរកញ្ញាសិចស៊ីម្នាក់
ចន្លោះមិនឃើញ
តារាចម្រៀងប៉ុប Shakira ទើបតែប្រកាសបញ្ចប់ទំនាក់ទំនងស្នេហាជាមួយកីឡាករបាល់ទាត់ Gerard Pique បន្ទាប់ពីបានដឹងគូស្នេហ៍លួចទាក់ទងស្រីថ្មីនៅពីក្រោយខ្នង។
Pique ខ្សែការពារចាស់វស្សារបស់ក្លឹប Barcelona ត្រូវបានគេដឹងថា បានលួចទាក់ទងជាមួយនារីវ័យក្មេងអាយុ២០ឆ្នាំ ជាសិស្សនិងធ្វើការជាទទួលភ្ញៀវក្នុងកម្មវិធីម្នាក់។ ព័ត៌មាននេះបានល្បីសុះសាយពេញប្រទេសអេស្ប៉ាញ ក្នុងនោះនាង Shakira បានបណ្ដេញ Pique ចេញពីផ្ទះទៀតផង។
រឿងកំពុងតែក្ដៅ មុនថ្ងៃប្រកាសចែកផ្លូវគ្នាស្រាប់តែមានបវរកញ្ញា Miss BoomBum ម្នាក់ឈ្មោះ Suzy Cortez បានទម្លាយថា Pique ក៏ធ្លាប់ផ្ញើសារចង់ទាក់ទង ហើយថែមទាំងសួរពីទំហំដងខ្លួនរបស់នាងទៀតផង។ Suzy បញ្ជាក់ថា កីឡាកររបស់ Barca តែ២នាក់គត់ដែលមិនធ្លាប់ផ្ញើសារមកកាន់ខ្លួន នោះគឺ Messi និង Coutinho។
Suzy គឺជាមិត្តរបស់លោក Sandro Rosell ដែលជាអតីតប្រធានក្លឹប Barca។ ពេល Pique ដឹងរឿងនេះ គេបានសុំលេខទូរសព្ទរបស់ Suzy និងផ្ញើសារទាក់ទង។ ពេលដែល Suzy ត្រលប់ទៅប្រទេសប្រេស៊ីល កីឡាករវ័យ៣៥តែងតែផ្ញើសារសួរថា ពេលណាត្រលប់មកអឺរ៉ុបវិញ និងថែមទាំងចង់ដឹងពីទំហំគូថទៀតផង។
“ខ្ញុំមិនដែលនិយាយរឿងនេះចេញទៅក្រៅទេដោយសារតែគោរព Shakira ប៉ុន្តែពេលនេះខ្ញុំនឹងនិយាយប្រាប់គ្រប់យ៉ាងដែលខ្ញុំដឹង និងកើតឡើងមកលើខ្ញុំ។ Shakira មិនសមជួបរឿងបែបនេះសោះ"។ សម្ដី Suzy៕