១ជីវិតការម្ដង Pancake ត្រៀមរ៉ូប១០ឈុត ច្នៃឡើងបង្កប់អត្ថន័យរឿងរ៉ាវពិតនាង និងមិត្តប្រុស

  • 2022-06-08 07:12:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាពាហ៍ពិពាហ៍របស់តារាសម្ដែងថៃជើងចាស់ Pancake និងមិត្តលោកអធិការ កាន់តែខិតជិតមកដល់ខណៈសាមីខ្លួនមមាញឹកខ្លាំងជាមួយការរៀបចំទទួលភ្ញៀវ ជាពិសេសគឺរវល់រៀបចំសម្លៀកបំពាក់ថ្ងៃរៀបការតែម្ដង។

មុនថ្ងៃរៀបការ Pancake បានបង្ហោះរូបភាពមួយសន្លឹក បង្ហាញពីរឿងសកម្មភាពពេលកំពុងជ្រើសរើស រ៉ូបអាពាហ៍ពិពាហ៍ ដែលរ៉ូបនIមួយៗគឺច្នៃឡើងយ៉ាងល្អិតល្អន់ ហើយនៅលើរ៉ូបអាពាហ៍ពិពាហ៍ មានប៉ាក់សាច់រឿង និងកាលបរិច្ឆេទថ្ងៃពិសេសរវាង Pancake និងមិត្តប្រុស។ សរុបរ៉ូបអាពាហ៍ ពិពាហ៍មានដល់ទៅ១០ឈុតឯណោះ។

យ៉ាងណាមិញនៅថ្ងៃទី១០ ខែមិថុនានេះ អាពាហ៍ពិពាហ៍ដែលអ្នកគាំទ្ររង់ចាំសម្រាប់ Pancake និងគូស្នេហ៍ នឹងធ្វើឡើងយ៉ាងពិសេស ដែលមានចូលរួមពីក្រុមគ្រួសារ និងមិត្តភក្ដិជិតស្និទ្ធប៉ុណ្ណោះ ពោលគឺធ្វើឡើងសាមញ្ញបំផុត ទៅតាមអ្វីដែល Pancake នាងចង់បាន៕

ប្រភព៖ Sanook  

អត្ថបទថ្មី