ក្រៅពីម្ចាស់ iPhone ចង់លួចមើលរូបរបស់គេពិបាកតិចហើយ លើ iOS 16

  • 2022-06-08 08:27:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានរឿងមិនល្អចំនួនពីរលើ iPhone ចាប់ពី iOS 15 ចុះក្រោម។ រឿងរ៉ាវមានសេចក្ដីថា៖ ជួនកាលម្ចាស់ iPhone មានរូបចង់លាក់បាំងពីភ្នែកអ្នកដទៃ បន្ទាប់ពីលាក់រួច វានឹងលោតចូលទៅក្នុងអាល់ប៊ុម Hidden នៃកម្មវិធី Photos ឬក៏មានរូបមិនសូវស្អាតទើបលុបចេញថ្មីៗ វានឹងចូលទៅក្នុងអាល់ប៊ុម Recently Deleted ជាស្វ័យប្រវតិ្ត ដែលអាល់ប៊ុមទាំងពីរនេះ ស្ថិតនៅកណ្ដាលវាលតែម្ដង ដោយនរណាកាន់ទូរសព្ទរបស់អ្នក ក៏អាចមើលរូបទាំងនោះឃើញដែរ។

ប៉ុន្ដែរឿងទាំងនេះ គឺមានច្រកចេញថ្មី ដោយ iOS 16 មានមុខងាររាំងខ្ទប់អាល់ប៊ុមសំខាន់ៗទាំងពីរខាងលើ។ បើអ្នកកាន់ទូរសព្ទយើងកំពុងបើកកម្មវិធី Photos ក៏ដោយ ប៉ុន្ដែមិនមាន Touch ID ឬ Face ID នោះទេ គឺមិនអាចចូលទៅកាន់អាល់ប៊ុមសម្ងាត់ខាងលើនោះបានឡើយ។

អត្ថបទ៖ កុសល

អត្ថបទថ្មី