ប្រយ័ត្នកូនៗតូចផង! ក្រសួងប្រកាសព្រមានពីការឆ្លង ជំងឺពងបែកដៃជើងនិងក្នុងមាត់ លើកុមារនិងទារក
- 2022-06-09 04:49:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រយ័ត្នកូនៗតូចផង! ក្រសួងប្រកាសព្រមានពីការឆ្លង ជំងឺពងបែកដៃជើងនិងក្នុងមាត់ លើកុមារនិងទារក
ចន្លោះមិនឃើញ
ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្តីណែនាំនិងអំពាវនាវឲ្យអាណាព្យាបាលទាំងអស់យកចិត្តទុកដាក់ខ្ពស់ទៅលើកុមារអាយុក្រោម១០ឆ្នាំ ជាពិសេសទារក ប្រុងប្រយ័ត្នជំងឺឆ្លងពងបែកដៃជើងនិងនៅក្នុងមាត់ ដោយហេតុថាជំងឺនេះជាជំងឺឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ហើយបច្ចុប្បន្នក៏កំពុងតែកើតមានទៅលើកុមារនៅតាមបណ្តាខេត្តមួយចំនួនផងដែរ។
១.តើជំងឺពងបែកនៅដៃជើង និងក្នុងមាត់ជាអ្វី?
ជំងឺពងបែកនៅដៃជើង និងក្នុងមាត់ គឺជាជំងឺឆ្លងដែលបង្កឡើងដោយវីរុស ច្រើនកើតមានចំពោះទារក និង កុមារ ភាគច្រើនលើកុមារដែលមានអាយុតិចជាង១០ឆ្នាំ ជាពិសេស កុមារអាយុក្រោម៥ឆ្នាំ។ ជំងឺនេះកើតមាននៅ ក្នុងប្រទេសកម្ពុជាយើងតាំងពីឆ្នាំ២០១២ ហើយក៏ជាជំងឺដែលកើតមាននៅប្រទេសជាច្រើនលើពិភពលោកផងដែរ។
ជំងឺពងបែកនៅដៃជើង និងក្នុងមាត់ បង្កដោយអង់តេរ៉ូវីរុស (Enterovirus) ដែលភាគច្រើនដោយវីរុស កុកសាគី (Coxsackievirus) ហើយជាទូទៅបណ្តាលឲ្យមានជំងឺស្រាល ។ ជំងឺពងបែកនៅដៃជើង និងក្នុងមាត់ ក៏អាច បង្កឡើងដោយ Enterovirus 71 (EV-71) ដែលមួយចំនួនអាចបង្កឲ្យមានជាផលវិបាកធ្ងន់ធ្ងរ និងឈានដល់ស្លាប់បាន។
២.រោគសញ្ញាដំបូងនៃជំងឺពងបែកដៃជើង និងក្នុងមាត់
ជំងឺនេះជាទូទៅចាប់ផ្តើមឡើងដោយមាន ក្ដៅខ្លួន ការហូបចុកថយចុះ អស់កំលាំង និងឈឺបំពង់ក។ ស្បែកមានរមាស់ចាប់ផ្តើមចេញក្នុងកំឡុងពេល ១ ទៅ ២ថ្ងៃ ដោយមានស្នាមចំនុចក្រហមអុចៗ និងខ្លះមាន ពងបែក នៅលើបាតដៃ ដៃ បាតជើង ក្នុងមាត់ និងពេលខ្លះលើកំប៉ះគូទ ឬ អវៈយវៈភេទ។
៣.តើជំងឺពងបែកនៅដៃជើង និង ក្នុងមាត់អាចការពារបានដោយរបៀបណា?
ជំងឺពងបែកនៅដៃជើង និង មាត់ជាជំងឺឆ្លង ដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមការប៉ះពាល់ ផ្ទាល់ជាមួយ នឹងវត្ថុរាវ នៃផ្លូវដង្ហើម រួមមាន ទឹកមាត់ កំហាក ស្លេស និងសំបោរ ទឹករងៃដែលចេញពីពងបែក និង លាមកអ្នកជំងឺ។ អ្នកជំងឺអាចចំលងខ្លាំងបំផុតក្នុងសប្ដាហស៍ទី១។ ជំងឺពងបែក ដៃជើង និងមាត់ មិនឆ្លងទៅ ឬ ឆ្លង មកពីសត្វ ឡើយ។
សូមអានប្រិយមិត្តព័ត៌មានលម្អិតខាងក្រោម ដើម្បីឲ្យកាន់តែច្បាស់