ប្រទះឃើញ Aguero លេងបាល់ជាលើកដំបូង ក្រោយប្រកាសចូលនិវត្តន៍
- 2022-06-09 13:21:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទះឃើញ Aguero លេងបាល់ជាលើកដំបូង ក្រោយប្រកាសចូលនិវត្តន៍
ចន្លោះមិនឃើញ
Sergio Aguero ត្រូវបានគេប្រទះឃើញចូលលេងបាល់បែបកម្សាន្តជាលើកដំបូង ក្នុងតារាងបាល់មួយកន្លែង ក្រោយកីឡាករនេះបានប្រកាសចូលនិវត្តន៍ពីកីឡាករបាល់ទាត់អាជីពកាលពីពាក់កណ្ដាល ខែធ្នូ ឆ្នាំ២០២១។
រូបភាព និងវីដេអូការលេងបាល់របស់ Aguero នេះត្រូវបានបង្ហោះដោយគណនី Twitter មួយកាលពីម្សិលមិញ។
Aguero បានប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទាត់នៅក្លឹប Barcelona កាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ ក្រោយមានបញ្ហាបេះដូង ដែលមិនអាចបន្តលេងទៀតបាន។
នៅក្នុងអាជីពជាកីឡាករបាល់ទាត់របស់ Aguero តាំងពីឆ្នាំ២០០២ ធ្លាប់ចូលលេងបាន ៧៨៦ប្រកួត និងរកគ្រាប់បាល់បាន ៤២៧គ្រាប់ ដោយធ្លាប់លេងឲ្យក្លឹប Independiente, Atletico Madrid, Man City, Barca និងក្រុមជម្រើសជាតិអាហ្សង់ទីន៕
Here's @aguerosergiokun playing ball over at Stadio in Miami
— Juan Arango (@JuanG_Arango) June 9, 2022
[@RiverMiami] pic.twitter.com/MET9tVm8zC