ដំណឹងល្អ! Girls’ Generation ថតកម្មវិធីអបអរខួប ១៥ឆ្នាំរបស់ក្រុមរួចហើយ

  • 2022-06-10 04:43:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកគាំទ្រពិតជារំភើប​ចិត្តជា​ខ្លាំង​ ដោយ​ដឹង​ថា​ ក្រុមចម្រៀងនារី​ដ៏ឆ្នើមរបស់កូរ៉េ​ Girls’ Generation កំពុងត្រៀមបទថ្មីរួមគ្នា​ក្នុងពេល​ឆាប់ៗ ប៉ុន្តែបន្ថែម​ពីលើនេះ​ក៏មាន​សេចក្ដីរាយការណ៍មកថា​ ពួកគេ​បាន​ថតកម្មវិធីថ្មីរួចរាល់ហើយដែរ។

ផ្អែក​តាមព័ត៌មាន​ ក្រុម​ចម្រៀងនារីលំដាប់ជាតិមួយនេះ​ បាន​ថតកម្មវិធីរួមគ្នា​រួចហើយ ឯវីដេអូទាំងស្រុង​ នឹង​ចេញ​ផ្សាយនៅដើមខែ កក្កដា ​លើទូរទស្សន៍ JTBC ដើម្បីអបអរខួប​គម្រប់ ១៥ឆ្នាំ ​នៃការ​ចូលសិល្បៈរបស់ពួកគេ ដែល​នឹង​មកដល់ឆាប់ៗនៅខែ សីហា។

សមាជិកទាំង ត្រូវ​បាន​គេ​ប្រទះឃើញ​ថាបាន​ថត​កម្មវិធី​ក្នុង​ប្រទេសកូរ៉េខាងត្បូង​ផ្ទាល់ លើកលែង Seohyun ដែលជាប់បំពេញការងារថតរឿងរបស់នាង។

រង់ចាំការ​ធ្វើបច្ចុប្បន្នភាពជាបន្តទាក់ទងនឹង​ការ​បង្ហាញ​មុខរបស់ក្រុម​ចម្រៀងនារី Legend គឺ Girls’ Generation

ប្រភព៖ Allkpop   អត្ថបទ៖ ធារី

អត្ថបទពេញនិយម