ទឹក​ចិត្ត​មែន Honda ​ឆ្លៀត​បារម្ភ​​បុគ្គលិក​ឥណ្ឌា ខ្លាច​គេ​ជេរ​ស្ដី​រឿង​ចាក់​ភ្លេង​មិន​បាន

  • 2022-06-10 07:59:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​រវាង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​និង​ឥណ្ឌា​នៅ​ពាន​រង្វាន់ AFC Asian Cup ​ហាក់​មិន​ទាន់​បញ្ចប់​ទៅ​បាន​នោះ​ទេ ​ដោយ​ពេល​នេះ​លោក Keisuke Honda ​គ្រូ​បង្វឹក​ក្រុម​កម្ពុជា​បាន​ឆ្លើយ​តប​ទៅ​នឹង​វិបសាយ​មួយ​ទៀត​ហើយ។

​វិបសាយ​ 90ndstoppage ​បាន​បង្ហោះ​រូប​ភាព​របស់​លោក Honda ​ហើយ​ថែម​ទាំង​លេង Caption ​ខាង​លើ​ថា​លោក​ហាក់​បី​ដូចជា​ព្រួយ​បារម្ភ​នៅ​ពេល​មិន​បាន​ឮ​ភ្លេង​ជាតិ​កម្ពុជា អំឡុង​ពេល​កីឡាករ​គ្រប់​គ្នា​ឈរ​ចាំ​គោរព។ ​ការ​បង្ហោះ​នោះ​ដែរ ត្រូវ​បាន​អ្នក​ចាត់ការ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ឆ្លើយ​តប​វិញ​ផង​ដែរ។ ​លោក​បាន​អះអាង​ថា​៖ “ខ្ញុំ​មិន​ច្រឡំ​ទេ ​ខ្ញុំ​បារម្ភ​ចំពោះ​បុគ្គលិក​ទៅ​វិញ​ទេ ​ប្រសិន​បើ​គេ​ត្រូវ​ថ្នាក់​ដឹក​នាំ​ស្ដី​បន្ទោស​ឬ​អត់​នោះ”។

​រំលឹក​ថា​ការ​រៀប​ចំ​មិន​ល្អ​របស់​ឥណ្ឌា ​ជា​ពិសេស​ការ​មិន​អាច​ចាក់​ភ្លេង​ជាតិ​កម្ពុជា​បាន​នោះ ​បាន​ធ្វើ​ឱ្យ​មាន​ការ​រិះគន់​ច្រើន​ណាស់។ ​ដោយ​សូម្បី​តែ​ខាង​ទូត​ឥណ្ឌា​នៅ​កម្ពុជា​ក៏​បាន​ផ្ញើ​លិខិត​សុំទោស​ទៅ​ខាង​ប្រធាន​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ផង​ដែរ៕

អត្ថបទ៖ នរវិទូ