Ford Rangerឆ្នាំ 2023 Wildtrak និង XLT ឆែកតម្លៃនេះបានបើចង់ទិញជិះ

  • 2022-06-17 01:48:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ford Ranger Wildtrak និង Ford Ranger XLT ស៊េរីថ្មីឆ្នាំ២០២៣ បាន​បង្ហាញ​វត្តមាន​នៅ​លើ​ទីផ្សារ​ប្រទេសកម្ពុជា ជា​មួយ​ការ​គាំទ្រ​ជា​ច្រើន​ពី​អ្នក​និយម​ជិះ​រថយន្ត​ប្រភេទ Pick Up ជា​មួយ​គ្នា​នេះ​ដែល គ្រប់​គ្នា​ចង់​ដឹង​ពី​តម្លៃ របស់​វា​ដែល​កំពុង​មាន​វត្តមាន​លក់​នៅ​ខ្មែរ។

ខាង​ក្រោម​នេះ​គឺ​ជា​តម្លៃ​របស់ Ford Ranger Wildtrak និង Ford Ranger XLT ស៊េរីថ្មីឆ្នាំ២០២៣៖

Ford Ranger XLT ស៊េរីថ្មីឆ្នាំ២០២៣

Ford Ranger XLT ស៊េរីថ្មីឆ្នាំ២០២៣ បាន​មក​ដល់​ទីផ្សារ​ប្រទេស​កម្ពុជា មាន​ជម្រើស​ម៉ាសុីន ចំណុះ ២,០លីត្រ Bi-Turbo (Turbo 2) ជាមួយប្រអប់លេខអូតូ ១០វគ្គ ដាក់​លក់​តម្លៃ​ខ្ទង់ ៤៦ ៥០០ដុល្លារ និងជម្រើស​ម៉ាសុីន ចំណុះ ២,០លីត្រ Bi-Turbo (Turbo 1) ជាមួយប្រអប់លេខអូតូ ៦វគ្គ ដាក់​លក់​តម្លៃ​ខ្ទង់ ៤៤ ៥០០ដុល្លារ

Ford Ranger XLT ស៊េរីថ្មីនេះ មាន​បំពាល់​មក​ជា​មួយ សេនស័រ​ចំនួន ៨គ្រាប់ ខាង​មុខ ៤ ខាង​ក្រោយ ៤ មាន​ទំហំកង់ ១៧អុី​ញ រំលេច​​ទៅ​ដោយចង្កៀងគុជផ្នែកខាងមុខ ​ភ្លើង​សុីញូ​ខាង​ក្រោយ LED ងាក​មក​មើល​ភ្នែក​ខាង​ក្នុង​វិញ​វា​មាន​កុងទ័រ​ប្រភេទ Digital ​អេក្រង់​បង្ហាញ​ព័ត៌មាន​មាន​ទំហំ ១២អុីញ អាច​ភ្ជាប់​ជា​មួយ​នឹង Apple CarPlay, Android Auto និង Google Map។ 

Ford Ranger Wildtrak ស៊េរី​ឆ្នាំ​២០២៣

Ford Ranger Wildtrak ស៊េរី​ឆ្នាំ​២០២៣ បាន​មក​ដល់​ទីផ្សារ​ប្រទេស​កម្ពុជា មាន​ម៉ាសុីន ចំណុះ ២,០លីត្រ Bi-Turbo ជាមួយប្រអប់លេខអូតូ ១០វគ្គ SelectShift មានកម្លាំង ២០៧សេះ និងកម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ ដាក់​លក់​តម្លៃ​ខ្ទង់ ៥៨ ៥០០ដុល្លារ មានជម្រើសពណ៌រហូតដល់ ៦ពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ស ខ្មៅ ប្រផេះ ទឹកក្រូច ទឹកប្រាក់ ក្រហមចាស់។

Ford Ranger Wildtrak ស៊េរី​ឆ្នាំ​២០២៣ បាន​ផ្លាស់​ប្ដូរ​រូប​រាង​ថ្មីកាន់​តែ​មាន​ភាព​ទាក់​ទាញ​ជាង​មុន មាន​បំពាក់​មក​ជា​មួយ​ឈ្នាន់​ជាន់​នៅ​ផ្នែក​ខាង​ក្រោយ មាន​យ៉ាន់​កង​ទំហំ ១៨អុី​ញ រំលេច​​ទៅ​ដោយចង្កៀងគុជផ្នែកខាងមុខ ​ភ្លើង​សុីញូ​ខាង​ក្រោយ LED មាន​រាង​ជា​អក្សរ C និង​មាន​កាមេរ៉ា 360ដឺក្រេ ងាក​មក​មើល​ភ្នែក​ខាង​ក្នុង​វិញ​វា​មាន​កុងទ័រ​ប្រភេទ Digital ​អេក្រង់​បង្ហាញ​ព័ត៌មាន​មាន​ទំហំ ១២អុីញ អាច​ភ្ជាប់​ជា​មួយ​នឹង Apple CarPlay, Android Auto និង Google Map។ ​​ចំពោះ​តម្លៃ​ពន្ធ​ផ្លូវ​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ Ford Ranger XLT និង Ranger Wildtrak ស៊េរី​ថ្មី​នេះ​បង់​ត្រឹម​តែ ៥០ដុល្លារ​ប៉ុណ្ណេះ​ក្នុង​មួយ​ឆ្នាំ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕

អត្ថបទ៖ ម៉េងងី