បង្ហោះផ្សាយ Dogecoin ខ្លាំងពេក Elon Musk កំពុងរងបណ្ដឹង ២៥៨ ពាន់លានដុល្លារ
- 2022-06-17 05:02:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្ហោះផ្សាយ Dogecoin ខ្លាំងពេក Elon Musk កំពុងរងបណ្ដឹង ២៥៨ ពាន់លានដុល្លារ
ចន្លោះមិនឃើញ
Elon Musk ប្រឹងផ្សាយ DogeCoin ខ្លាំងពេក ពេលនេះអ្នកវិនិយោគខាតច្រើន កំពុងប្រឈមនឹងបណ្ដឹងទាមទារទឹកប្រាក់ប្រមាណ ២៥៨ពាន់លានដុល្លារ ដែលចោទមហាសេដ្ឋីរូបនេះថា មានគម្រោងការបោកប្រាស់ ប្រើល្បិតបោកតគ្នាពីលើទៅក្រោម ដែលគេស្គាល់ថាគម្រោងបោកប្រាស់ Ponzi។
យោងតាម Bloomberg បានរាយការណ៍ថា វិនិយោគិន Dogecoin លោក Keith Johnson បានដាក់ពាក្យបណ្តឹង Elon Musk និងក្រុមហ៊ុនរបស់គាត់គឺ Tesla និង Spacex កាលពីថ្ងៃព្រហស្បតិ៍នៅក្នុងតុលាការសហព័ន្ធនៅ តំបន់ Manhattan នៃទីក្រុង New York។
ពាក្យបណ្តឹងនេះ មានសេចក្ដីថា Musk និងក្រុមហ៊ុនរបស់គាត់ ក្លែងបន្លំ និងបោកបញ្ឆោតថា Dogecoin គឺជាការវិនិយោគស្របច្បាប់ ខណៈដែលវាមិនមានតម្លៃអ្វីទាំងអស់ ថែមទាំងធ្វើឱ្យកាក់ឌីជីថលនេះឡើងថ្លៃថែមទៀតផង។
ដើមបណ្ដឹងបានចោទប្រកាន់បន្ថែមថា កាក់ DOGE គឺ គ្រាន់តែជាការក្លែងបន្លំ ហើយមនុស្សល្ងីល្ងើកាន់តែច្រើន ត្រូវបានបញ្ឆោតឱ្យទិញកាក់នេះក្នុងតម្លៃខ្ពស់។
យ៉ាងណា បណ្ដឹងមួយនេះមិនទាន់មានការចូលមកបំភ្លឺណាមួយនៅឡើយ ពីភាគីមហាសេដ្ឋី Elon Musk៕