ទស្សនា​ទិដ្ឋភាព​ទិវា​រត់​ប្រណាំង​ភ្នំពេញ​ពាក់កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ​ លើក​ទី១០​ ម្សិលមិញ​

  • 2022-06-20 00:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិវា​រត់​ប្រណាំង​ភ្នំពេញ​ពាក់កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ​ លើក​ទី១០ ​នេះ​បាន​បញ្ចប់​ដោយ​ជោគជ័យ​កាល​ពី​ម្សិលមិញ​នេះ​នៅ​មុខ​ព្រះបរមរាជវាំង​ ខណៈ​អ្នក​ចូលរួម​សរុប​ខ្ទង់​ជិត​ ៥០០០នាក់។​ ព្រឹត្តិការណ៍​រត់​ប្រណាំង​នេះ​គឺ​ជា​ការ​អបអរសាទរ​ព្រះរាជ​ពិធី​បុណ្យ​ចំរើន​ព្រះជន្ម​សម្ដេច​ព្រះ​មហាក្សត្រី​នរោត្តម​ មុនិនាថ​ សីហនុ ​និង​កិច្ចការ​មនុស្សធម៌​ដើម្បី​ប្រមូល​ថវិកា​ជួយ​អង្គការ​នានា​ មន្ទីរពេទ្យ​ជា​ដើម។​

ម្សិលមិញ​នេះ​គឺ​មាន​ចំនួន​អ្នក​ចុះឈ្មោះ​ខ្ទង់​ ៤០០០​នាក់​ និង​មាន​អ្នក​មក​រត់​លេង​កម្សាន្ត​ដែល​មិន​បាន​ចុះឈ្មោះ​មួយ​ចំនួន​ទៀត​ ដូច្នេះ​សរុប​ទាំង​អស់​ឈាន​ដល់​ ៥០០០​នាក់​នេះ​បើ​តាម​តំណាង​ NOCC​ បញ្ជាក់​ក្រោយ​បញ្ចប់​ព្រឹត្តិការណ៍។​ តោះ​ទស្សនា​រូបភាព​នានា​នៅ​ក្នុង​ពិធី៖​

អត្ថបទ៖ នួន ស៊ីណា​