អ្នកគាំទ្រគុនខ្មែរយប់មិញមើលចង់ដាច់បាយ សុខ ធី និង សែន រ៉ាដេត ប៉ះជើងខ្លាំងថៃ
- 2022-06-21 02:40:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគាំទ្រគុនខ្មែរយប់មិញមើលចង់ដាច់បាយ សុខ ធី និង សែន រ៉ាដេត ប៉ះជើងខ្លាំងថៃ
ចន្លោះមិនឃើញ
អ្នកគាំទ្រប្រដាល់ជាពិសេសនៅកម្ពុជាគឺយប់មិញនេះភាគច្រើនតាមដានខ្លាំងតែម្ដងពីការប្រកួតកក្រើកស្រុកថៃ ដែលមានជើងខ្លាំងកម្ពុជា២រូប សុខ ធី សែន រ៉ាដេត ខណៈការរង់ចាំទស្សនារហូតដល់យប់ជ្រៅទើបបញ្ចប់។
ការឈ្នះរបស់កម្ពុជាគូទី១ នេះហើយជាការជំរុញចិត្តអ្នកគាំទ្រខ្មែររឹតតែចង់មើលការប្រកួតរបស់ សែន រ៉ាដេត រង់ចាំមើលលទ្ធផលបន្ថែមទៀតទោះនៅដល់យប់ជ្រៅយ៉ាងណាក្ដី។ ទម្រាំដល់គូ សែន រ៉ាដេត គឺម៉ោងខ្ទង់ ៩ ជាងទៅហើយ។ ការប្រកួតពេញ៥ទឹក ហ្វេសបុកផេកប្រដាល់ធំៗក៏នៅតែជជែក និងបង្ហោះបន្តអំពីលទ្ធផលក៏ដូចជាការប្រកួតរបស់ រ៉ាដេត ផងដែរ។
កម្មវិធី U Muay ដែលជាកម្មវិធីរបស់ថៃ ម្សិលមិញគឺមានកីឡាករកម្ពុជា២រូបក្នុងនោះ សុខ ធី ឈ្នះពិន្ទុ ផេកហ្វូកាស និង សែន រ៉ាដេត ចាញ់ពិន្ទុ កោះតៅ នាជំនួបមិត្តភាពអន្តរជាតិដែលធ្វើឡើងក្នុងក្រុងបាងកក៕
វីដេអូ សែន រ៉ាដេត
វីដេអូ សុខ ធី