ស្រាយចម្ងល់ ដុំសាកថ្មី រន្ធ២ កម្លាំង ៣៥វ៉ាត់ Apple បែងចែកថាមពលភ្លើងដូចម្ដេច?

  • 2022-06-21 04:00:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត Apple ខ្លះមានចម្ងល់ថា តើដុំសាកមានរន្ធពីរថ្មីកម្លាំង ៣៥វ៉ាត់ របស់ Apple ដែលទើបប្រកាសចេញនៅ WWDC 2022 តើវាដំណើរការបែងចែកភ្លើងយ៉ាងណាទៅ បើសាកឧបករណ៍២តំណាលគ្នា?

ស្របពេល Apple ទើបដាក់លក់ដុំសាកថ្មីនេះជាផ្លូវការ គេក៏បញ្ចេញឯកសារពីរបៀប ដុំសាកដំណើការបែងចែកថាមពលភ្លើងដូចច្នេះថា៖

  • បើសាកភ្លើងទៅ Mac និង iPhone, iPad ឧបករណ៍នីមួយៗនឹងទទួលបានថាមពលភ្លើង ១៧,៥វ៉ាត់ រៀងខ្លួន។
  • បើសាកភ្លើងទៅ iPhone និង iPad ឧបករណ៍នីមួយៗនឹងទទួលបានថាមពលភ្លើង ១៧,៥វ៉ាត់ រៀងខ្លួន។
  • បើសាកភ្លើងទៅ Mac, iPhone និង Apple Watch, AirPods នោះ Mac នឹងទទួលបានថាមពលភ្លើង ២៧,៥វ៉ាត់ និង Apple Watch, AirPods ទទួលបានត្រឹម ៧,៥វ៉ាត់។
  • បើសាកតែឧបករណ៍មួយ នោះឧបករណ៍នឹងទទួលបានកម្លាំង ៣៥វ៉ាត់ ពេញ ប៉ុន្ដែអាស្រ័យលើឧបករណ៍ ជាក់ស្ដែងដូចជា iPhone 13 Pro ទោះដុំសាកធំប៉ុណ្ណា វានឹងទទួលបានកម្លាំងត្រឹម ២៧វ៉ាត់ តែប៉ុណ្ណោះ។ ដូចនេះ ដុំសាកបែងចែកកម្លាំងសាកទៅតាមលទ្ធភាពឧបករណ៍អាចទទួលបាន។

គួរបញ្ជាក់ថា ដុំសាកថ្មីនេះមានរន្ធសាកដល់ទៅ២ ជាប្រភេទ USB-C ដែលមានតម្លៃប្រមាណ ៥៩ដុល្លារ (តម្លៃមិនទាន់នាំចូល) លើគេហទំព័រផ្លូវការរបស់ Apple៕

ប្រភព៖ Apple   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម