​កីឡា​ការិនី​ បាន ជាវៃ ​​​​​​និយាយ​​ពី​អត្ថប្រយោជន៍​ក្នុង​ការ​ចូល​រួម​លេង​ពាន AFF

  • 2022-06-21 06:58:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡា​ការិនី​ជម្រើសជាតិ​​បាល់ទាត់​ បាន​ ជាវៃ និយាយ​ពី​អត្ថប្រយោជន៍​នៃ​ការ​ចូល​រួម​ប្រកួត​ពាន​ AFF Woman Championship 2022 នៅ​ប្រទេស​ហ្វីលីពីន​​​នា​កក្កដា ឆ្នាំ​២០២២ ​ខាង​មុខ​នេះ​។

បាន ជាវៃ (រូបថត៖FFC)

​ក្រុម​កីឡា​ការិនី​​ជម្រើស​ជាតិ​នារី​កំពុង​​ធ្វើ​ការ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​យ៉ាង​សកម្ម​​​ក្រោម​ការ​ដឹកនាំ​របស់​លោក ​​ប្រាក់ វុទ្ធី ​។ ក្នុង​ការ​ហ្វឹកហាត់​បាន​រយៈ​ពេល​៤​ថ្ងៃ​មក​នេះ​ បាន​ ជាវៃ បាន​ឲ្យ​ដឹង​ថា កីឡាការិនី​មិន​ទាន់​​យល់​ចិត្ត​គ្នា​ល្អ​ប៉ុន្មាន​ទេ។ ប៉ុន្តែ​យ៉ាងណា​កីឡា​ការិនី​កំពុង​យក​ចិត្ត​ទុក​ដាក់​ប្រឹងប្រែង​បន្ត​ទៀត​។

​ក្នុង​ការ​ចូល​រួម​នេះ​វា​អាច​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​សម្រាប់​ក្រុម​ដែល​ថ្មី​មួយ​នេះ «​​សម្រាប់​ខ្ញុំ​គិត​ថា វា​អាច​ឲ្យ​យើង​ស្វែង​យល់​ពី​កម្រិត​លេង​របស់​ក្រុម​គេ ដើម្បី​​មក​ប្រៀបធៀប​ក្រុម​យើង​ដើម្បី​អភិវឌ្ឍន៍​ក្រុម​បន្ថែម​រាល់​ចំណុច​ខ្វះខាត»។

​ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍​ខាង​លើ​ នឹង​ចាប់​ផ្ដើម​ចន្លោះ​​ពី​ថ្ងៃ​ទី​៤ ដល់​១៧ ខែ​កក្កដា ឆ្នាំ​២០២២ ដែល​​ក្រុម​បាល់ទាត់​នារី​កម្ពុជា​ស្ថិត​នៅ​ពូល B ជា​មួយ​ក្រុម​ឡាវ, ទីម័រខាង​កើត​, មីយ៉ាន់ម៉ា និង​វៀតណាម​៕ ​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​