អស្ចារ្យណាស់! សែលកាតសម្ពោធវេទិកា Cloud Gaming ដំបូងបង្អស់នៅកម្ពុជា និង​ឈ្នះពានរង្វាន់ល្អបំផុតប្រចាំឆ្នាំ ២០២២

  • 2022-06-22 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Cellcard បាន​ដាក់បង្ហាញពីសេវាកម្មលេងហ្គេមកំសាន្តតាមតម្រូវការ ដែលជាផ្នែកមួយក្នុងវេទិកាលេងហ្គេមអនឡាញរបស់ខ្លួនគឺ Playgame Cloud បង្កើតឡើងដោយ ភាពជាដៃគូជាមួយក្រុមហ៊ុន Monty Mobile ខណៈដែលថ្មីៗនេះ​សេវាកម្ម​ Playgame Cloud ឈ្នះពានរង្វាន់កីឡាអេឡិចត្រូនិក និងហ្គេមអនឡាញប្រភេទ Arcade ល្អបំផុតប្រចាំឆ្នាំ ២០២២ ពីស្ថាប័នទស្សនាវដ្ដីពាណិជ្ជកម្មអន្តរជាតិ (International Business Magazine)។

Playgame Cloud គឺជាសេវាកម្មដំបូងគេបង្អស់នៅលើទីផ្សារកម្ពុជា ដែលផ្តល់ជូនអតិថិជននូវ បទពិសោធន៍ការលេងហ្គេមអោយបានកាន់តែទូលំទូលាយ។ គំនិតផ្តួចផ្តើមនេះបានជំរុញដល់ យុទ្ធសាស្ត្រផ្នែកហ្គេមរបស់ក្រុមហ៊ុនក៏ដូចជាពង្រីកលើសេវាកម្មរបស់ខ្លួនដល់បណ្តារអ្នកដែលចូលចិត្តលេងហ្គេមនៅកម្ពុជា ជាមួយនឹងការផ្តោតលើវិធីសាស្រ្តចំបងលើវិស័យហ្គេម។

Playgame Cloud គឺជាវេទិកាលេងហ្គេមដែលបង្ហោះទុកនៅលើ Cloud ដែលមានជាងមួយរយហាសិប (១៥០) ប្រភេទហ្គេមដែលលេងតាមរយៈកុំព្យូទ័រតាមប្រព័ន្ធ Android និងហ្គេម Console ពីអ្នកផលិត ហ្គេមដ៏ល្បីល្បាញដែលអតិថិជនអាចចូលប្រើនិងលេងតាមរយៈឧបករណ៍ដែលពួកគេមានរួចហើយ។

លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត មានប្រសាសន៍ថា៖ “យើងមានសេចក្តី សោមនស្សរីករាយណាស់ដែលបានឈ្នះពានរង្វាន់មួយនេះ។វាបានបង្ហាញពីសក្ខីភាពក្នុងការខិតខំ ប្រឹងប្រែងរបស់យើងដើម្បីបង្កើតវេទិកាសម្រាប់សហគមន៍ហ្គេមអនឡាញដែលកំពុងតែរីកចម្រើននៅកម្ពុជា។ នេះក៏បង្ហាញពីការយកចិត្តទុកដាក់របស់យើងទៅលើតម្រូវការរបស់អតិថិជន យើងនឹង ព្យាយាមបំពេញរាល់តម្រូវការជាមួយផលិតផលដែលទើបតែទទួលបានពានរង្វាន់មួយនេះ។”

លោកបន្ថែមទៀតថា៖ “អ្នកទាំងអស់គ្នាគួរតែអាចលេងហ្គេមនៅគ្រប់ឧបករណ៍ដែលពួកគាត់ចង់ លេង។ នេះជាលក្ខណៈ ពិសេសរបស់ Playgame Cloud ខណៈពេលដែលកីឡាអេឡិចត្រូនិក ត្រូវបាន ចាត់ទុកថាជាឧស្សាហកម្មមួយក្នុងចំនោមឧស្សាហកម្មដែលកំពុងរីកលូតលាស់យ៉ាងលឿនបំផុតនៅលើពិភពលោក ជាមួយនឹងសក្តានុពលដ៏ធំសម្បើមនៅពេលអនាគត។ យើងទទួលស្គាល់ថា នៅក្នុង សហគមន៍ហ្គេម មិនមែនមានតែកីឡាករអេឡិចត្រូនិកប៉ុណ្ណោះទេ។ លើសពីនេះទៀត ការដាក់ ដំណើរការនៃវេទិកា Cloud gaming នឹងធ្វើឱ្យសហគមន៍ហ្គេមកាន់តែរីកចម្រើននិងជំរុញឱ្យគោល បំណងរបស់យើងឆ្ពោះទៅរកការលើកកម្ពស់ចំណេះដឹងផ្នែកឌីជីថលដោយផ្តល់នូវជម្រើសបទពិសោធន៍លេងហ្គេមជាច្រើនប្រភេទទៀតសម្រាប់ មនុស្សគ្រប់រូបដោយសេរី។”

“សែលកាត ជឿជាក់លើការបង្កើតភាពជាដៃគូសហការដ៏រឹងមាំនេះ ដើម្បីផ្តល់ជូនអតិថិជន របស់យើងនូវផលិតផលដែលមានលក្ខណៈពិសេសនិងគុណភាពមានកម្រិតខ្ពស់។ យើងមាន មោទនភាពដែលបានដើរតួនាទីយ៉ាងសំខាន់នេះក្នុងការបង្កើតវេទិកាសម្រាប់សហគមន៍ហ្គេមអនឡាញដែលកំពុងតែរីកចម្រើនរបស់ប្រទេសកម្ពុជាឱ្យកាត់តែប្រសើរឡើង។នេះក៏ជាផ្នែកមួយនៃការប្ដេជ្ញាចិត្តបន្តរបស់យើងក្នុងការគាំទ្រដល់វិស័យឌីជីថលរូបនីយកម្មរបស់កម្ពុជា។”

ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ ជាប្រធានសហពន្ធ័កីឡាអេឡិចត្រូនិកបានអបអរសាទរដល់ក្រុមហ៊ុន សែលកាតចំពោះសមិទ្ធិផលនិងសម្រាប់ការជួយគាំទ្រដល់ការរីកចម្រើនកីឡាអេឡិចត្រូនិកកម្ពុជាថា៖ “ពានរង្វាន់នេះបង្ហាញពីតួនាទីដ៏សំខាន់របស់សែលកាត ដែលជោគជ័យក្នុងការប្រកួតប្រជែង និងបន្តគាំទ្រសហគមន៍ហ្គេមអនឡាញនៅកម្ពុជាឱ្យកាន់តែរីកចម្រើននិងរឹងមាំ”។

លោក Ream Angkor ជា​អ្នកមានទេពកោសល្យផ្នែកកីឡាអេឡិចត្រូនិកចូលរួមអបអរសាទរជាមួយ សែលកាតថា៖ “នេះជាពានរង្វាន់ដ៏ស័ក្តិសមព្រោះថា សែលកាត បានដើរតួនាទីដ៏សំខាន់ក្នុងការ លើកកម្ពស់កីឡាអេឡិចត្រូនិកនៅទូទាំងប្រទេសកម្ពុជា។ អរគុណចំពោះការច្នៃប្រឌិតរបស់ សែលកាត ដែលសហគមន៍ហ្គេមអនឡាញរបស់យើង អាចពង្រីកបានយ៉ាងឆាប់រហ័ស និងទទួល បានឱកាសក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ”។

Playgame Cloud ផ្តល់ជូននូវ​ការចូលលេងហ្គេមល្បីៗគ្រប់ប្រភេទរួមមាន Puzzles Action Adventure MOBA RPG Shooter games និងប្រភេទលេងបែបលក្ខណៈគ្រួសារ ដែលអាចចូលប្រើប្រាស់ និង លេងបាននៅលើស្មាតហ្វូន Android Tablets Windows PC និងទូរទស្សន៍ Smart TV គ្រប់ប្រភេទ។ រាល់ការភ្ជាប់គម្រោងប្រចាំសប្តាហ៍និងប្រចាំខែ អាចភ្ជាប់បានសម្រាប់ប្រើប្រាស់លើគណនីតែមួយ ឬច្រើនក៏បានដែរ និងអាចធ្វើការ Stream ដំណាលគ្នាបានផងដែរ។

ចាប់តាំងពីការបើកដំណើរការរបស់ Playgame ក្នុងឆ្នាំ ២០១៩ មក សព្វថ្ងៃនេះម៉ាកយីហោនេះបាន ត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹងភាពជាអ្នកដឹកនាំនៅក្នុងវិស័យហ្គេមនិងពង្រីកការវិនិយោគរបស់ ខ្លួនក្នុងផ្នែកនេះឱ្យបានកាន់តែទូលំទូលាយដល់អ្នកនិយមលេងហ្គេមទាំងអស់គ្រប់អាយុ គ្រប់កម្រិត និងគ្រប់ប្រភេទហ្គេមដែលចូលចិត្ត។ Playgame របស់សែលកាត គឺជាគំនិតផ្តួចផ្តើមដែលបានដាក់ ដំណើរការកាលពីខែមេសាឆ្នាំ ២០២០ ដោយមានគោលបំណងប្រមូលយកនិងទាក់ទាញយុវជនឱ្យ កាន់តែច្រើនឡើងតាមរយៈការទាញយកផ្នែកមួយដែលមិនសូវទទួលបានការយកចិត្តទុកដាក់នៅលើទីផ្សារកន្លងមកនិងបង្កើតតួនាទីពិសេសៗដែលពាក់ព័ន្ធនឹងតម្រូវការរបស់អតិថិជន។

វេទិកា Playgame បម្រើតម្រូវការជារួមដល់សហគមន៍ហ្គេមអនឡាញហើយបើកឱ្យប្រើប្រាស់ ដោយសេរីសម្រាប់អ្នកចូលចិត្តលេងហ្គេមទាំងអស់ដោយមិនគិតពីប្រភេទស៊ីមកាតដែលពួកគាត់កំពុងប្រើប្រាស់។ វេទិកានេះរួមមានកញ្ចប់ទិន្នន័យ Virtual Shop ដែលផ្តល់ជូនសេវាកម្មទាក់ទងនឹងរបៀប រស់នៅ និងផលិតផលសម្រាប់ហ្គេមអនឡាញពីម៉ាកល្បីៗដូចជា Steam Discord Netflix និងម៉ាក ជាច្រើនផ្សេងទៀត រួមទាំងរូបិយប័ណ្ណសម្រាប់លេងហ្គេម Playcoins និងការចុះឈ្មោះ ចូលរួមការ ប្រកួតកីឡាអេឡិចត្រូនិកផងដែរ។ ម្យ៉ាងវិញទៀត គម្រោង Playgame Unlimited ក៏ផ្តល់នូវទិន្នន័យ ឥតកំណត់ក្នុងការប្រកួតកីឡា អេឡិចត្រូនិកដ៏ពេញនិយមដែលកំពុងកើនឡើង គួរឱ្យកត់សម្គាល់ រួមមាន៖ វិញ្ញាសារ Mobile Legends Bang Bang PUBG Free Fire Rules of Survival និង Bullet Angel ដែលមាននៅក្នុងគម្រោងទិន្នន័យឥតដែនកំណត់ (5-in-1) ។

Playgame ក៏បានក្លាយជាស្ពានភ្ជាប់ទំនាក់ទំនងជាមួយបណ្តាអ្នកមានទេពកោសល្យផ្នែក កីឡ អេឡិចត្រូនិកជាច្រើនរូបដូចជា ក្រុមកីឡាករអេឡិចត្រូនិក ក្រុម Casters និងក្រុម Streamers ដើម្បីផ្គត់ផ្គង់ដល់តម្រូវការផលិតមាតិការថ្មីប្លែក និងមាន​ជា​កញ្ចប់​ទិន្នន័យពីគម្រោង Playgame Unlimited ។

ការអភិវឌ្ឍន៍បន្ថែមទៀតរួមមាន កិច្ចសន្យាផ្តាច់មុខជាមួយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ដែលនាំមកនូវការប្រកួតកីឡាអេឡិចត្រូនិកជាបន្តបន្ទាប់ ទាំងការជូបជុំដោយផ្ទាល់ និងតាមរៀបចំ តាមប្រព័ន្ធអនឡាញថែមទាំងផ្តល់ឱកាសសម្រាប់ក្រុមកីឡាករអេឡិចត្រូនិកក្នុងស្រុកអាចចូលរួមការប្រកួត ជាតំណាងឲ្យប្រទេស និងបានការទទួលស្គាល់ទាំងក្នុងស្រុកនិងក្រៅស្រុក។

ភាពជាដៃគូសហការនេះបានធ្វើឱ្យវិស័យកីឡាអេឡិចត្រូនិករបស់កម្ពុជាទទួលបានភាពទាក់ទាញយ៉ាងខ្លាំង ដោយសារការប្រកួតដែលរៀបចំជាប្រចាំ និងការប្រកួតរង្វាន់ជើងឯកដែលរៀបចំរួមគ្នាដោយ សែលកាត និងសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា។

ក្រុមហ៊ុនទូរគមនាគមន៍កម្ពុជា សែលកាត បានចូលរួមអភិវឌ្ឍន៍វិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជា ចាប់តាំងពីឆ្នាំ ២០១៨ មកម្ល៉េះនិងបានបង្កើតកម្មវិធីរួមទាំងភាពជាដៃគូសហការដើម្បីផ្គត់ផ្គង់ដល់សហគមន៍ហ្គេមអនឡាញដែលកំពុងរីកចម្រើននៅកម្ពុជា។ ក្រុមហ៊ុនទូរគមនាគមន៍កម្ពុជា សែលកាត ឈ្នះពានរង្វាន់ពីទស្សនាវដ្ដីពាណិជ្ជកម្មអន្តរជាតិ នេះជាលើកទីបីហើយ ខណៈដែល​ក្នុងឆ្នាំ ២០១៩ សែលកាត ធ្លាប់​បានឈ្នះរង្វាន់បណ្តាញទូរស័ព្ទចល័តល្អបំផុត ក្នុងព្រះរាជាណាចក្រកម្ពុជា និងពានរង្វាន់ក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តល្អជាងគេបំផុត នៅកម្ពុជាប្រចាំឆ្នាំ ២០២០។

អតិជននឹងមានការផ្តល់ជូនពិសេសក្នុងការ​ភ្ជាប់គម្រោង Playgame Cloud ជាលើកដំបូង និងមានទាំងគម្រោងប្រចាំសប្តាហ៍និងគម្រោងប្រចាំខែនឹងទទួលបានទិន្នន័យមួយសប្តាហ៍បន្ថែមទៀតឥតគិតថ្លៃ។ ស្វែងយល់បន្ថែមអំពី Playgame Cloud និងជ្រើសរើសគម្រោងដែលអ្នកពេញចិត្ត។

សូមចូលទៅកាន់គេហទំព័រ៖ Playgamecloud.play.com.kh

សម្រាប់ព័ត៌មានបន្ថែម៖ www.intlbm.com/Awardlist-2022

អត្ថបទ៖ រក្សា