Bayern នៅ​តែ​មិន​ចង់​ឲ្យ​ Lewandowski ចាក​ចេញ​ ក្រោយ​​យក​បាន​ Mane ក៏​ដោយ​

  • 2022-06-23 12:10:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Oliver Kahn នាយក​ប្រតិបត្តិ​ក្លឹប​ Bayern Munich នៅ​តែ​រក្សា​ជំហរក្លឹប​របស់​លោក​ដដែល​ដោយ​មិន​ចង់​ឲ្យ​ ខ្សែ​ប្រយុទ្ធ​ Robert Lewandowski ចាកចេញ​ ទោះ​ជា​ក្លឹប​លោក​ទើប​តែ​យក​បាន​ ខ្សែ​ប្រយុទ្ធ​ Sadio Mane ពី​ Liverpool បាន​ហើយ​ក៏​ដោយ​។

លោក​ Kahn បាន​និយាយ​ថា​៖" Lewandowski នៅ​មាន​កុងត្រា​ជា​មួយ​យើង​ដល់​ឆ្នាំ​២០២៣ ហើយ​យើង​រំពឹង​ឃើញ​គេ​វិល​ត្រលប់​មក​ទីលាន​ហ្វឹកហាត់​វិញ​នៅ​ថ្ងៃ​ដំបូង​សម្រាប់​ត្រៀម​ចាប់​ផ្ដើម​រដូវកាល​ថ្មី​ "។

លោក​បាន​បន្ត​ថា​៖" ស្ថានភាព​នៅ​ពេល​នេះ​ចំពោះ​យើង​គឺ​មិន​ប្រែប្រួល​នោះ​ទេ​។ Robert គេ​នៅ​មាន​កុងត្រា​ជា​មួយ​យើង​ ១ឆ្នាំ​ទៀត​ ហើយ​យើង​នឹង​សប្បាយ​រីករាយ​ណាស់​ បើ​គេ​មក​ចូល​រួម​ក្នុង​ថ្ងៃ​ហ្វឹកហាត់​ដំបូង​នៅ​ថ្ងៃ​ខាង​មុខ​នេះ​ "។

ចំពោះ​ជំហរ​ Lewandowski មក​ទល់​នឹង​ពេល​នេះ​គឺ​នៅ​តែ​ចង់​ចាក​ចេញ​ពី​ Bayern ដោយ​ចង់​ផ្លាស់​ទៅ​ Barcelona ដោយ​ Barca ក៏​ចាប់​អារម្មណ៍​ចង់​បាន​គេ​ផង​ដែរ​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី