ដឹង​ទេ​ ​តើ​ផែនដី​មាន​ទឹក​ច្រើន​ប៉ុណ្ណា?

  • 2022-06-24 01:30:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផែនដី​ ​គឺ​ជា​ភព​តែ​មួយ​គត់​ដែល​មនុស្ស​អាច​រស់​នៅ​បាន​ ​(បច្ចុប្បន្ន)​ ​ព្រោះ​វា​មាន​មាន​លក្ខណៈ​ពិសេស​ខុស​ពី​ភព​ផ្សេង​ ​ហើយ​ចំណុច​សំខាន់​បំផុត​របស់​ផែន​ដី​គឺ​មាន​ទឹក​ ​ខ្យល់​ ​និង​ធម្មជាតិ​ ​ដែល​មនុស្ស​សត្វ​មិន​អាច​ខ្វះ​បាន។

បើ​គិត​ជា​ភាគរយ​ ​ផែនដី​ត្រូវ​គ្រប់​ដណ្ដប់​ដោយ​ទឹក​ប្រមាណ​ ​៧១%​ ​ហើយ​ក្នុង​នោះ​ ​៩៦,៥%​ ​គឺ​ជា​ទឹក​ប្រៃ​ ​(សមុទ្រ)​ ​ដែល​មាន​ផ្ទុក​សារធាតុ​សូ​ដ្យូម​ក្លរីត​ ​អាច​យក​ផលិត​ជា​អំបិល​ ​និង​ ​៣.៥%​ ​ជា​ទឹកសាប​ ​ហើយ​ ​៦៨%​ ​នៃ​ទឹក​សាប​នោះ​មាន​ក្នុង​ទឹកកក​ ​និង​ផ្ទាំង​ទឹកកក។

២%​ ​នៃ​ទឹក​សាប​របស់​ផែនដី​ ​គឺ​មាន​ដូច​ជា​ក្នុង​ទន្លេ​ ​បឹង​ ​និង​អូរ​ ​ហើយ​ ​៣​ ​ភាគ​ ​៤​ ​ផ្សេង​ទៀត​គឺ​ស្ថិត​ក្រោម​ដី​ ​ដែល​អាច​រក​បាន​តាម​ការ​បុក​អណ្ដូង​ ​ឬ​កំណាយ​នានា​ដូច​ជា​ជីក​ស្រះ៕