ឆោម ច័ន្ទនេត ទទួលក្មេងស្រី ១០នាក់ ទៅបង្រៀន ហើយចាត់ទុកខ្លួនឯងថាជាអ្នកបង្កើតឱកាស

  • 2022-06-24 03:33:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នេះ សិល្បការិនីផ្នែករបាំព្រះរាជទ្រព្យ ឆោម ច័ន្ទនេត បានទទួលយកសិស្សស្រីតូចៗជាច្រើននាក់ទៅបណ្ដុះបណ្ដាលផ្នែករបាំដោយឥតគិតថ្លៃ។ ក្នុងឱកាសទទួលនេះ គេឃើញអ្នកនាងបង្ហោះរូបថត និងសារខ្លីថា នាងមិនមែនអ្នកជាមានលទ្ធភាពច្រើន ឬធូរធារនោះទេ ប៉ុន្ដែនាងគឺជាឱកាស។

ឆោម ច័ន្ទនេត និយាយថា ប្រការដែលនាងទទួលសិស្សក្មេងៗ មកបង្ហាត់ដោយមិនគិតកម្រៃនេះ គឺមិនមែនមានន័យថានាងគឺជាអ្នកមាន ឬចង់ឲ្យគេហៅថាគ្រូនោះទេ។ ប៉ុន្ដែនាង គឺជាឱកាសដែលគួរតែបានឲ្យទៅមនុស្សគ្រប់គ្នាដែលអស់សង្ឃឹមក្នុងការក្លាយទៅជាអ្នកបន្ដវេនសិល្បៈដ៏ខ្ពង់ខ្ពស់ឆើតឆាយ និងជាអ្នកសិល្បៈដែលត្រូវតែមានកេរ្ដិ៍ឈ្មោះដ៏បរិសុទ្ធ។

យោងតាមរូបថតដែលអ្នកនាង ឆោម ច័ន្ទនេត បង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកពេលកំពុងសែនគ្រូមុនហាត់នោះ គេឃើញមានក្មេងស្រីៗចំនួន ១០នាក់ កំពុងថ្វាយបង្គំគ្រូជាមួយអ្នកនាងដែរ។ ច័ន្ទនេត តែងតែចែករំលែកនូវបទពិសោធន៍ និងផ្ដល់ឱកាសរឿនសូត្រសម្រាប់ក្មេងៗដែលមានចិត្ដចង់រៀនរាំ ឬសម្ដែងរាំរបាំដែលខ្លួនមានចំណេះជំនាញនេះស្រាប់៕

ជិន សុភ័ក្ដ្រ